30/04/2015 11:36 GMT+7 Email Print Like 0

នេប៉ាល៖ក្តីលំបាក់នៅតែរងចាំជនរងគ្រោះដោយការរញ្ជួយដី

វិមានDurbar - KatmandouនៅNepalមុននិងក្រោយការរញ្ជួយដីថ្ងៃទី២៥ខែមេសាឆ្នាំ​២០១៥

ចំនួនជនស្លាប់និងរងរបួសក្នុងការរញ្ជួយដីនៅនេប៉ាល់នៅបន្ត កើនឡើង។ តាម​នាយកដ្ឋាន​គ្រប់គ្រង់​គ្រោះ​ធម្មជាតិ​នៅ​ប្រទេសនេះថា ចំនួន​មនុស្ស​ស្លាប់កើនឡើងជាង៥ពាន់នាក់ និង​ចំនួន​អ្នករង​របួស​ក៏កើន​ដល់១១​ពាន់​នាក់។ ដើម្បីរំលឹកវិញ្ញាណក័្ខន្ធប្រជាជន​នេប៉ាល់ និងជនបរទេស​ដែលស្លាប់ក្នុង​គ្រោះថ្នាក់​នេះ នេប៉ាល់​បាន​សម្រេច​រយៈពេលកាន់​ទុកជាតិ​ គឺ៣ថ្ងៃចាប់ពីថ្ងៃទី២៨ខែមេសា។

ស្ថាប័ននានានៃអ.ស.ប បានឲ្យដឹងថា ពួកគេកំពុងបែង​ចែក​ជំនួយ ឲ្យជន​នៅរស់។ ប៉ុន្តែ​មូលដ្ឋាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​ការបំផ្លាញ​ចោល ធ្វើឲ្យ​ពិបាកក្នុង​ការសង្គ្រោះ។ ប្រជាជន​នៅតំបន់ចំនួន​៣៥ក្នុងចំណោម៧៥ នៅ​ប្រ​ទេស​នេះ មិន​ទាន់បានទាក់ទងផ្ទាល់​ ជាមួយការជួយឧបត្ថម្ភពី​ខាងក្រៅឡើយ។

យន្តហោះយោធាមកពីប្រទេសជាច្រើនក្នុងនោះមានអាមេរិក ចិន​និង​អ៊ីស្រាអ៊ែលកំពុងចូល​រួមការសង្គ្រោះ។ មុន​នោះ ឥណ្ឌាត្រូវបញ្ចូន​យន្តហោះ គ្មាន​មនុស្ស​បើក​បរមក​ឃ្លាំ​មើល​ស្ថាន​ភាព​ជាក់​ស្តែង​ សំដៅ​ស្វែង​រក​ជន​រង​គ្រោះ​កំពុង​ត្រូវជាប់គាំងនៅក្នុងនោះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ