13/06/2017 15:07 GMT+7 Email Print Like 0

នឹងមានរលកវិនិយោគថ្មីពីប្រទេសជប៉ុនចូលប្រទេសវៀតណាម

តំលៃពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នឹង​កើន​ឡើង​ ៦០ ពាន់​លាន​ដុល្លារអាមេរិក​ក្នុង​រយៈពេល​ ៣ ឆ្នាំ​មកនេះ ថែមទាំង​មានរលក​វិនិយោគ​​ថ្មី​ពី​ប្រទេស​ជប៉ុន​ចូល​ប្រទេស​វៀតណាម​ទៀតផង ... នេះគឺ​ជា​ការ​ព្យាករណ៍​ដ៏​ចាប់​ចិត្ត​និង​មាន​​មូលដ្ឋាន​នូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​​រវាង​វៀតណាម - ជប៉ុន បន្ទាប់ពី​ទស្សនកិច្ច​ជា​ផ្លូវការ​ នៅ​ប្រទេស​ជប៉ុន​និង​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទអនាគត​អាស៊ី​លើកទី២៣ (តាំងពីថ្ងៃទី៤ ដល់​ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧) របស់​លោកនាយករដ្ឋម​ន្ត្រី ង្វៀន​ស្វឹន​ភុក ( Nguyen Xuan Phuc) បានបញ្ចប់ប្រកបដោយជោគជ័យ។

ចំណុច​សំខាន់​គួរ​ឲ្យ​ចាប់ចិត្ត​​​ក្នុង​ទស្សនកិច្ច​លើកនេះ​គឺ​បណ្តា​សកម្មភាព​ជំរុញ​​ការ​វិនិយោគ។ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) និង​លោក​នាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe បាន​អញ្ជើញ​ចូលរួម​និង​ថ្លែង​សន្ទរកថា​ក្នុង​សន្និសីទ​ជំរុញ​វិនិយោគ​ចូល​ប្រទេស​វៀតណាម​ ដែល​បាន​រៀបចំ​នៅ​រាជធានី Tokyo ។ តាំង​ពី​​ពេល​មុន​រហូត​ដល់​បច្ចុប្ប​ន្ននេះ​ សន្និសីទនេះ​គឺ​​សន្និសីទ​​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​បំផុត​​​ និងត្រូវបាន​រៀបចំ​នៅ​ប្រទេសជប៉ុន​​​និង​មាន​​ការចូលរួម​​​ ចំនួន ១.៦០០ សហគ្រាស​នៃ​ប្រទេ​សទាំងពីរ​ ។

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងភរិយា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់
ព្រះចៅអធិរាជជប៉ុន Akihito និងព្រះអគ្គមហេសី Michiko ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ក្រៅពីនេះ លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក​​ (Nguyen Xuan Phuc) ក៏អញ្ជើញ​​ធ្វើ​ជា​អធិបតី​ក្នុង​កិច្ច​ពិភាក្សា​និង​កិច្ច​សន្ទនា​ជាមួយ​បណ្តាអង្គការ​សេដ្ឋកិច្ច​និង​សហគ្រាស​ឈាន​មុខ​គេជាង ១០០ ​របស់​ប្រទេស​ជប៉ុន ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​រាជធានី Tokyo និង​ខេត្ត Kansai អំពីផ្នែក​ថាមពល បច្ចេកវិទ្យាព័ត៌មាន​និង​ហិរញ្ញវត្ថុ - ធនាគារ...


លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe ទទួលស្វាគមន៍លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) 
 ជួបនិងពិភាក្សាការងារជាមួយ 
លោកនាយករដ្ឋមន្ត្រី Shinzo Abe។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និង លោកនាយករដ្ឋមន្ត្រី Shinzo Abe អញ្ជើញ
ធ្វើជាសាក្សីក្នុងពិធីផ្តល់ឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

ថ្នាក់ដឹក​នាំ​អង្គការ​ជំរុញ​ពាណិជ្ជកម្ម​ជប៉ុន (JETRO) បានវាយ​តំលៃ​ទីផ្សារ​វៀតណាមមាន​ទស្សនវិស័យ​​​និង​ឲ្យដឹង​ថា ​​ ក្នុង​ចំណោម​បីសហគ្រាស​ជប៉ុន ​មានតែ​សហគ្រាសមួយប៉ុណ្ណោះ ​​​មាន​បំណងប្រាថ្នានូវការ​បើកទូលាយ​ការ​វិនិយោគ​នៅ​ប្រទេស​វៀតណាម។ រីឯ​ប្រទេស​វៀតណាម នៅ​ពេល​អញ្ជើញចូលរួម​​ក្នុង​កិច្ច​សន្ទនា​ផ្ទាល់ជាមួយ​វិនិយោគិន​ជប៉ុន លោកនាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) បាន​សង្កត់​ធ្ងន់​យ៉ាង​ខ្លាំង​​សារសំខាន់មួយ ៖ ពេល​នេះ​គឺ​ជា​​ពេល​វេលា​សមស្រប​​សំរាប់​វិនិយោគិន​ជប៉ុន​​បើកទូលាយ​ការ​វិនិយោគ​និង​ធ្វើ​អាជីវកម្ម​នៅ​ប្រទេស​វៀតណាម។

​ចាប់​ផ្តើម​ពី​នោះ ភាគីទាំងពីរ​​សង្ឃឹម​ថា ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ជប៉ុន​លើកនេះ​របស់​លោក​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) នឹង​រួម​ចំណែក​​​​ក្នុង​ការ​បង្កើត​រលក​វិនិយោគ​​ថ្មី​​និង​មាន​កម្លាំង​ចលករ​ថ្មី​ពី​ប្រទេស​ជប៉ុន​ចូល​ប្រទេស​វៀតណាម។

 

ក្នុង​ឱកាស​នេះ ភាគីទាំងពីរ​បាន​ផ្លាស់​ប្តូរ​ ចុះ​ហត្ថលេខាលើឯកសារសហប្រតិបត្តិការ ដែល​មាន​តំលៃជាង ២២ ពាន់លាន​ដុល្លារ​អាមេរិក។ 


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc)បានជួបសវនាការជាមួយ លោកប្រធាន
សភាជាន់ទាបជប៉ុនTadamori Oshima និងសហភាពសម្ព័ន្ធសមាជិតសភាមិត្តភាពជប៉ុន  – វៀតណាម។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) បានជួបសវនាការជាមួយ លោកប្រធានព្រឹទ្ធសភាជប៉ុន
Date Chuichi និងអញ្ជើញទស្សនាបន្ទប់ប្រជុំរបស់ព្រឹទ្ធសភាជប៉ុន។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកប្រធានគណៈកម្មាការសន្តិភាព
នៃសភាជាន់ទាបជប៉ុន Tsuyoshi Yamaguchi ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

សរុប​លទ្ធផល​នូវ​ទស្សនកិច្ច​លើកនេះ យើង​ខ្ញុំ​អាច​មើលឃើញ​យ៉ាង​ច្បាស់​លាស់​​លទ្ធផល​​ដ៏​ចាប់​ចិត្ត​ដូច​ខាង​ក្រោយ​ ជាពិសេស​គឺ​ក្នុង​វិស័យ​​សហប្រតិបត្តិ​ការ​ខាង​សេដ្ឋកិច្ច វិនិយោគ នេះ​គឺជា៖

​ថ្នាក់ដឹក​នាំ​នៃ​ប្រទេស​ទាំងពី​បាន​​​​ប្តេជ្ញាចិត្ត​​​លើកកំពស់​តំលៃ​ពាណិជ្ជកម្ម​ឡើង​ដល់​ទ្វេដង ស្មើនឹង​ជិត ៦០ ពាន់​លាន​​ដុល្លារអាមេរិក នា​ឆ្នាំ២០២០ (នា​សព្វ​ថ្ងៃនេះ​​តំលៃ​ពាណិជ្ជកម្ម​​គឺ ៣០ ពាន់លាន​ដុល្លារអាមេរិក)។

រាជរដ្ឋាភិបាល​ជប៉ុន​បាន​អះអាង​​ នឹង​ជួយ​ឧបត្ថម្ភ​​ប្រទេស​វៀតណាមអនុវត្តន៍​បណ្តា​ផែនការ​​ ឧស្សហកម្ម ៦ ផ្នែក​ ដែលបាន​ជ្រើសរើស​ក្នុង​យុទ្ធសាស្ត្រ​ឧស្សហូបនីយកម្មរបស់​ប្រទេស​វៀតណាម​ក្នុង​ក្របខ័ណ្ឌកិច្ច​សហប្រតិបត្តិការ​វៀតណាម - ជប៉ុន ជាពិសេស​គឺ​ផ្នែក​រថយន្ត​និង​ឧស្សហកម្មជួយឧបត្ថម្ភ។

ប្រទេស​ជប៉ុន​បានអះអាង​ នឹង​បន្ត
ផ្តល់អាទិភាព​ ODA ឲ្យ​ប្រទេស​វៀតណាមក្នុងការ​កែ​ទម្រង់ កសាង​ហេដ្ឋារចនា​សម្ព័ន្ធ បណ្តុះបណ្តាល​​ប្រភពធនធានមនុស្ស ​ឆ្លើយតបនឹង​ការ​ប្រែប្រួលអាកាសធាតុ។


​ភាគីទាំងពី​បាន​ឯកភាព​នូវ​ការដែល​ប្រទេស​ជប៉ុន​នឹង​ជួយឧបត្ថម្ភ​បណ្តា​គម្រោង​កសាង​ហេដ្ឋារចសម្ព័ន្ធ​មាន​គុណភាព​ខ្ពស់ ទ្រង់ទ្រាយ​ធំនិង​សំខាន់​របស់​ប្រទេសជាតិ​ដូចជា៖ ផ្លូវ​ ល្បឿន​លឿន​​ខាង​​ជើង ​- ខាង​ត្បូង ​និងផ្លូវ​ដែកក្នុង​ទីក្រុង។

ភាគីទាំងពីរ​បាន​អះអាង ត្រៀមខ្លួន​​និង​​បង្កលក្ខណៈងាយស្រួល​សំរាប់​ការ​បំពេញ​បែបបទ​​​ការ​នាំ​ចេញ​​ផ្លែក្រូច ផ្លែក្រូវឃ្វិចជប៉ុន​ចូល​ប្រទេស​វៀតណាម ​និង​ផ្លែគូលែន​ ផ្លែមៀន​របស់​វៀតណាមចូល​ប្រទេសជប៉ុននិងជំរុញ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យណែនាំ​ភូមិសាស្ត្រ។

 

លោកនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe សន្យា​នឹង​ជួយឧបត្ថម្ភ​វៀតណាម​លើកកំពស់​សមត្ថភាព កម្លាំង​អនុវត្តន៍​ច្បាប់​លើសមុទ្រ ក្នុង​នោះ​បណ្តុះបណ្តាល​ប្រភពធនធាន​មនុស្ស។


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមនិងថ្លែងសន្ទរកថា
ក្នុងពិធីបើកសន្និសីទអនាគតអាស៊ីលើកទី២៣។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងលោកនាយករដ្ឋមន្ត្រីជប៉ុន
អញ្ជើញចូលរួមក្នុងសន្និសីទជំរុញការវិនិយោគចូលប្រទេសវៀតណាមនៅប្រទេសជប៉ុន។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


១៦០០ សហគ្រាសនៃប្រទេសទាំងពីរចូលរួមក្នុងសន្និសីទជំរុញការវិនិយោគចូលប្រទេសវៀតណាម
នៅប្រទេសជប៉ុន។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមក្នុងកិច្ចសន្ទនាតុមូល
ជាមួយថ្នាក់ដឹកនាំបណ្តាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេរបស់ប្រទេសជប៉ុន។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបនិងពិភាក្សាការងារជាមួយ
លោកប្រធានសហភាពសម្ព័ន្ធសេដ្ឋកិច្ចជប៉ុននិង ប្រធានបណ្តាសម្ព័ន្ធក្រុមហ៊ុនធំចំណុះ Keidanren។
រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកប្រធានអង្គការជំរុញពាណិជ្ជកម្ម
ជប៉ុន(JETRO) Hiroyuki Ishige ។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកប្រធានស្ថាប័នកិច្ចសហប្រតិបត្តិការ
ជប៉ុន (JICA) Kitaoka Shinichi។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកប្រធានសម្ព័ន្ធក្រុមហ៊ុន
Canon Mitarai Fujio។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកប្រធានសម្ព័ន្ធក្រុមហ៊ុន
Mitsubishi Ken Kobayashi។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួប លោកប្រធានសម្ព័ន្ធក្រុមហ៊ុន
Route Inn Nagayama Katsutoshi។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម


លោកនាយករដ្ឋមន្ត្រី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ទទួលជួបនិងធ្វើការជាមួយសហគ្រាស
បច្ចេកវិទ្យាព័ត៌មានជប៉ុន។ រូបថត៖ ថុងញ៉ឹត /ទីភ្នាក់ងារសារព័ត៌មានវៀតណាម

 

យើង​អាច​និយាយ​ថា​ ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន​លើកនេះ​និង​អញ្ជើញ​ចូលរួម​ក្នុង​សន្និសីទ​អនាគត​អាស៊ី​លើកទី ២៣​ របស់​លោក​​នាយករដ្ឋមន្ត្រី ង្វៀន​ស្វឹន​ភុក (Nguyen Xuan Phuc) ​បាន​បញ្ចប់​ប្រកបដោយ​ជោគ​ជ័យ​ ហើយ​នឹង​រួមចំណែក​​បើក​​​កំរិត​ថ្មី​ក្នុងទំនាក់ទំនង​ដៃគូ​សហប្រតិបត្តិការ​​​យុទ្ធសាស្ត្រ​រវាង​វៀតណាម​ - ជប៉ុនកាន់​តែ​ធ្វើ​ស៊ីជម្រៅ​ថែមទៀត./.

ទីភ្នាក់ងារសារព័ត៌មានវៀតណាម /កាសែតរូបភាព​វៀតណាម

 
បណ្តាអត្ថបទបានផ្សាយ