09/01/2017 08:03 GMT+7 Email Print Like 0

និស្សិតវៀតណាមទទួលបុណ្យចូលឆ្នាំថ្មីនៅកម្ពុជា


និស្សិតវៀតណាមទទួលបុណ្យចូលឆ្នាំថ្មីនៅកម្ពុជា

នាយប់ថ្ងៃទី៧ ខែមករា នៅរាជធានីភ្នំពេញ (កម្ពុជា) ក្រុមនិស្សិតវៀតណាមដែលកំពុងសិក្សានៅកម្ពុជា បានរៀបចំពិធីជប់លៀងអបអរសាទរបុណ្យ​ចូលឆ្នាំថ្មីប្រពៃណី ២០១៧។ អញ្ជើញចូលរួមពិធីនេះមានដំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សមាគមអាណិកជនវៀតណាម និងនិស្សិតវៀតណាម​ជាច្រើនកុះករដែលកំ​ពុង​សិក្សារៀនសូត្រនៅ​ទីនេះ។ និស្សិត Le Trung Kien ប្រធាន​ក្រុមនិស្សិតវៀតណាមនៅកម្ពុជាបានអោយដឹងថា៖

“ យើងខ្ញុំមកបំពេញការ​សិក្សារៀនសូត្រនៅទីនេះ ទទួលបានការយកចិត្ត​ទុកដាក់និងជួយឧបត្ថម្ភពីស្ថាន​ទូត​វៀតណាម ស្ថាប័នដំណាង អង្គភាពអាជីវកម្ម អាជីវករនិងប្រទេសមិត្ត។ យើងខ្ញុំនឹងខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីបំរើ​មាតុប្រទេស។”          នាបច្ចុប្បន្នមាននិស្សិតវៀតណាមចំនួន ៩០ នាក់កំពុង​​សិក្សារៀនសូត្រនៅ​ប្រទេស​កម្ពុជា៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ