13/11/2016 14:23 GMT+7 Email Print Like 0

នាវិកវៀតណាម៦នាក់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសហ្វីលីពីន


អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោក Le Hai Binh

ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦៦ ក្នុងការឆ្លើយសំនួរស្តីពីការដែលនាវិកវៀតណាម ៦ នាក់ លើនាវា Royal ១៦ ដែលគេសង្ស័យថាត្រូវការចាប់ជំរិតនិងនាវិកមួយនាក់ទៀតត្រូវរងរបួសលើសមុទ្រហ្វីលីពីនោះ អ្នកនាំពាក្យក្រសួងការបទេសវៀតណាម លោក Le Hai Binh បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ក្រសួងការបទេសវៀតណាមបាន បញ្ជាណែនាំឲ្យស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីន ទាក់ទងបន្ទាន់ជាមួយស្ថាប័ន នានារបស់ប្រទេសសាមីដើម្បីបញ្ជាក់នូវព័ត៌មាននិងស្វែងរកដំណោះស្រាយសង្គ្រោះ នាវិក​​​ ៦ នាក់។​

ស្ថានទូតវៀតណាមបានឲ្យដឹងថា នាវិករងរបូសមានអការៈដឹងខ្លួន ហើយកំពុងទទួលបានព្យាបាលនៅមន្ទីរពេទ្យ Brent របស់ហ្វីលីពីន។ ស្ថានកុងស៊ុល ក្រសួងការបរទេសក៏បានជូនដំណឹងនៃរឿងហេតុនេះទៅដល់ស្ថាប័នមានសមត្ថកិច្ច ក្នុងប្រទេសសំដៅស្នើររួមសហការជាមួយស្ថាប័នប្រទេសសាមីស៊ើបអង្កេតរឿង ហេតុ​នេះ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម



 

 
បណ្តាអត្ថបទបានផ្សាយ