23/11/2015 09:28 GMT+7 Email Print Like 0

នាវាយុវជនអាស៊ី-អាគ្នេយ៍-ជប៉ុនចាកចេញពីវៀតណាម


នាវាយុវជនអាស៊ី-អាគ្នេយ៍-ជប៉ុនចាកចេញពីវៀតណាម (Image: VNA)

នារសៀលថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៥ ពិធីចាប់ផ្តើមដំណើរការរបស់នាវា​យុវជនអាស៊ី-អាគ្នេយ៍-អាស៊ាន​ឆ្នាំ ២០១៥ Nippon Maru បានប្រព្រឹត្តទៅនៅ​កំពង់​ផែរ  Cat Lai (ភាគខាងត្បូងវៀតណាម) ដោយមានការចូលរួម​របស់យុវជន​ទីក្រុង​ហូជីមិញ (វៀតណាម) រាប់ពាន់នាក់។ តំណាងមកពីជប៉ុននិងប្រទេស​អាស៊ាន​នានាចំនួន ៣២៩ នាក់បាន​ចូល​រួម​ការជួបប្រាស្រ័យវប្បធម៌ចាប់ពី​ថ្ងៃទី​១៧ ដល់ទី​២១ខែ​វិច្ឆិកាឆ្នាំ២០១៥។ លោក  Worachoat តំណាង​មក​ពីប្រទេស​ថៃ​បាន​ឲ្យដឹង​ថា៖

«វៀតណាមគឺជាទីកន្លែងដែលខ្ញុំចូលចិត្តជាងគេ។ មនុស្សវៀតណាមស្លូតបូត​និង រស់រាយរាក់ទាក់​ជាមួយភ្ញៀវ។ មុខម្ហូប​អាហាររបស់វៀតណាមឈ្ងួយឆ្ងាញ់​ណាស់។ គិតរហូតដល់សព្វថ្ងៃ កម្មវិធីនា​វាយុ​វ​ជន​អាស៊ី​អាគ្នេយ៍​បាន​មក​កាន់​រៀតណាមចំនួន ១៤ លើក»៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ