01/02/2016 09:29 GMT+7 Email Print Like 0

នាវាចំបាំងរបស់អាមេរិកឈានចូលប្រជុំកោះ Hoang Sa ដែល​ចិន​ទន្ទ្រាន​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​សមុទ្រ​ខាង​កើត​


នាវាចំបាំងរបស់អាមេរិកឈានចូលប្រជុំកោះ Hoang Sa ដែលចិនទន្ទ្រាន កាន់កាប់ដោយខុសច្បាប់លើសមុទ្រខាងកើត (Image: VNA)

នាថ្ងៃទី ៣០ ខែមករា ឆ្នា២០១៦ វិមានបញ្ចកោណបានទទួលស្គាល់ថា៖ នាវាចំបាំង USS Curtis Wilbur របស់អាមេរិក​បាន​ឈាន​ចូល​តំបន់ ១២ មាយ​ល៍ជុំវិញ​កោះ Tri Ton ចំណុះប្រជុំ​កោះ Hoang Sa របស់​វៀតណាម ដែលចិន​កំពុង ទន្ទ្រាន​កាន់​កាប់​ដោយ​ខុស​ច្បាប់។ អ្នកនាំ​ពាក្យក្រសួងការពារជាតិ​អាមេរិក លោក  Mark Right បានលើកច្បាស់​ថា៖ ក្រសួង​ការពារ​ជាតិ​អាមេរិក​ បានអនុវត្តសិទ្ធិនាវាចរណ៍សេរីភាព នៅសមុទ្រខាងកើត នាថ្ងៃទី៣០ ខែ​មករា​ ក្នុង​តំបន់​ជុំវិញ​កោះ Tri Ton ចំណុះ​ប្រជុំកោះ​ Hoang Sa។ រដ្ឋអំណាចរបស់​ប្រធានាធិបតី​អាមេរិក លោក Barack Obama បាន​អះអាង​ជាច្រើន​លើកជា​ច្រើនសារ នឹងអនុវត្តសិទ្ធិនាវាចរណ៍សេរី នៅ​សមុទ្រ​អន្តរជាតិ​ណា​មួយ​ ដែល​ច្បាប់​អន្តរជាតិ​អនុញត្តិ​ក្នុង​នោះមាន​សមុទ្រ​ខាងកើត។ រីឯខ្លួន​វិញ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​វៀត​ណាម លោក Le Hai Binh បាន​អះអាង​ជាច្រើន​លើកជា​ច្រើន​សារថា៖ វៀតណាមមានមូលដ្ឋានគត្តិយុត្តិ និង​ប្រវត្តិ​សាស្ត្រ​ដ៏​គ្រ​ប់គ្រាន់​អះអាង​នូវ​អធិបតេយ្យភាព មិនអាច​ប្រជេក​បាន​ឡើយរ​បស់​ខ្លួន​ចំពោះ​ប្រជុំកោះ Hoang Sa និង Truong Sa។ លោកក៏​បាន​លើក​ច្បាស់​ថែម​ទៀតថា៖ បណ្ដាប្រទេសនៅក្នុង និងក្រៅ​តំបន់សុទ្ធ​តែមាន​ការទទួល​ខុស​​ត្រូវ រួម​ចំណែក​ក្នុងការរក្សា​និង​បង្កើនសន្តិភាព​ស្ថរិភាព​សន្តិសុខ​និងសុវត្ថិ​ភាព នាវាចរណ៍​អាកាស​ចរណ៍​​ក្នុងតំបន់​នេះដោយ​ឈរ លើ​មូលដ្ឋាន​ការ​ប្រតិបត្តិតា​ម​ច្បាប់​អន្តរជាតិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ