22/11/2015 09:15 GMT+7 Email Print Like 0

នាយក​រដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញ​ចូលរួម​ពិធីបើក​និង​សម័យ​ប្រជុំពេញ​អង្គនៃសន្និសីទ​ជាន់​ខ្ពស់​អាស៊ាន២៧​

នាព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០១៥​ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan Dung អញ្ជើញ​ចូល​រួម​ពិធី​បើក​និង​សម័យ​ប្រជុំពេញ​អង្គ នៃសន្និសីទជាន់ខ្ពស់អាស៊ាន​លើកទី២៧នៅទីក្រុងគូឡាឡាំពួរ​ប្រទេសម៉ាឡេស៊ី។ ថ្លែង​មតិ​នៅ​សម័យ​ប្រជុំពេញអង្គ លោក Nguyen Tan Dung បានសង្កត់ធ្ងន់ទៅលើអាទិភាពនិងបញ្ហាស្នូលមួយ​ចំនួន​របស់​អាស៊ាន រួមមានការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវទស្សនវិស័យ សហគមន៍អាស៊ាន២០២៥ និង​បណ្តា​ផែន​ការ​មេដោយ​ឈរ​លើស​សរទ្រូង​នីមួយៗគឺ សន្តិសុខ-នយោបាយ សេដ្ឋកិច្ចវប្បធម៌-សង្គម បង្កើនសាមគ្គី ឯកភាព​គោល​ជំហររួម លើកកំពស់សមត្ថភាព ពង្រីកតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ជា​ពិសេស​គឺដោះស្រាយ​រាល់ការ​សាកល្បងធំៗ ចំពោះសន្តិភាព សន្តិសុខ និង​ការ​អភិវឌ្ឍន៍ក្នុងតំបន់ ក៏ដូច​ជាក្នុង​ទំនាក់​ទំនង​ជាមួយ​ដៃគូ​សន្ទនា​នានា បន្តការ​ផ្តល់អាទិភាពខ្ពស់សម្រាប់ការរក្សា​ សន្តិភាពស្ថិរភាពនៅក្នុងតំបន់។


ថ្នាក់ដឹកនាំនៃបណ្តាប្រទេសចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន២៧
ថតរូបអនុស្សាវរីយ៍

ចំពោះបញ្ហា​សមុទ្រខាងកើត នាយករដ្ឋមន្ត្រី Nguyen Tan Dung បានសង្កត់​ធ្ងន់ថា ការធានាសន្តិភាព ស្ថិរភាព សន្តិ​សុខ និងសេរីភាព​នាវាចរណ៍​និងអាកាស ចរណ៍នៅសមុទ្រខាង​កើតជាផល​ប្រយោជន៍ និង​ការ​ទទួល​ខុស​ត្រូវ​រួម​របស់ អាស៊ានក៏ដូច​ជាប្រទេសានា​នា ក្នុងនិងក្រៅតំបន់ សម្តែងនូវកិត្យានុភាពនិង​តួនាទី ជាមជ្ឈមណ្ឌល​របស់​អាស៊ាន​។ តាមនោះ នាយករដ្ឋមន្ត្រីបានស្នើរអាស៊ាន​រួម ជាមួយ​ចិន​សន្យាថា​គ្មាន​សកម្មភាព​យោធានៅ​សមុទ្រ​ខាង​កើត​។ រួមជាមួយគ្នា​នោះ ប្រទេសអាស៊ានទាំងអស់បានបង្កើនការផ្លាស់ប្តូរ និងជម្រុញចិន​អនុវត្ត ឲ្យ​បាន​ពេញ​លេញ​នូវ​សេចក្តី​ថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រ​ខាងកើត (DOC)និងសម្រេច​យ៉ាង​ឆាប់ៗ​នូវ​ក្រម​ប្រតិបត្តិតំបន់​នៅសមុទ្រ​ខាងកើត​(COC)ផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ