19/10/2014 15:08 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីNguyen Tan Dung ចាកចេញពី Milan ទៅទស្សនកិច្ចបុរីវ៉ាទីកង់

តាមអ្នកយកព័ត៌មានវៃវិទ្យុសម្លេងវៀតណាមលោក Thanh Chung ដែលជូនដំណឹងពី Milan ថា នារសៀលថ្ងៃទី១៨តុលា (តាមម៉ោងវៀតណាម) នាយករដ្ឋមន្រ្តីលោក​ Nguyen Tan Dung រួម ជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីទីក្រុង​ Milan បញ្ចប់ដំណើរចូលរួម សន្និសីទ​កំពូលវេទិការសហប្រតិបត្តិការអាស៊ី-អឺរ៉ុប (ASEM) លើកទី១០និងបានអញ្ជើញ​ទៅ​ដល់​​ទីក្រុង Rome ចាប់ផ្តើមដំណើរទស្សនកិច្ចបុរីវ៉ាទីកង់។

មុននោះ នាយប់ថ្ងៃទី១៧តុលា សន្និសីទ ASEM​ លើកទី១០ បានបិទ បញ្ចប់ក្រោយរយៈពេល២ថ្ងៃធ្វើការ។ សន្និសីទបានអនុម័តលើកសេចក្តីប្រកាសរបស់ប្រធាន ដោយមានសេចក្តី​សម្រេចចិត្ត​សំខាន់ៗជាច្រើន។ ​ថ្នាក់ដឹកនាំ ASEM ក៏បានអនុម័តលើការផ្តើមគំនិតថ្មីចំនួន២៧ក្នុងនោះមានការផ្តើមគំនិតចំនួន៣របស់ វៀតណាម។

នៅខាងក្រៅរបស់សន្និសីទ ASEM នាយប់ថ្ងៃទី១៧ខែតុលាឆ្នាំ២០១៤ នាយករដ្ឋមន្រ្តី Nguyen Tan Dung បានមានជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំរបស់ប្រទេសមួយចំនួន ក្នុងនោះ មានថ្នាក់​ដឹក​នាំម៉ីយ៉ានម៉ា និងថៃ។ ក្នុងជំនួបជាមួយប្រធានាធីបតីម៉ី​យ៉ានម៉ាលោក U Thein Sein ភាគី​ទាំង​​ពីរបានព្រមព្រៀងរៀបចំកិច្ចប្រជុំចំរុះវៀតណាម មីយ៉ាន់ម៉ា និងចុះហត្ថលេខាលើ​កិច្ច​ព្រម​ព្រៀង​​លើកទឹកចិត្តនិង គាំពារវិនិយោគយ៉ាងឆាប់ៗ។

ក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីថៃលោក Prayuth Chan-Ocha ភាគីទាំងពីរ បានផ្លាស់​ប្តូរ​ចំ​ពោះ​រាល់​​វិធានការដើម្បីនាំទំនាក់ទំនងរវាងវៀតណាមនិងថៃឲ្យ ​មាន​ការ​អភិោវឌ្ឍន៍​ប្រកបដោយ​ប្រសិទ្ធភាព​ជាង។ នាយករដ្ឋមន្ត្រីលោក​Nguyen Tan Dung ក៏មានជំនួបសន្ទនាជាមួយប្រធានា
ធិបតីម៉ុងហ្គោលី ប្រធានាធិបតីប៊ុលហ្គារី និងនាយករដ្ឋមន្រ្តិន័វេសទៀតផង៕

តាមVOV5-វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ