13/08/2017 10:47 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញជា​អធិបតីកិច្ច​ប្រជុំពិភាក្សា​ស្ដីអំពី​វិធាន​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​


 នាយករដ្ឋមន្រ្តី Nguyen Xuan Phuc អញ្ជើញជាអធិបតីកិច្ចប្រជុំពិភាក្សាស្ដីអំពីវិធានការជំរុញកំណើនសេដ្ឋកិច្ច

នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ នៅ​ទីស្នាក់ការកណ្តាល​របស់រដ្ឋាភិបាល  នាយក​រដ្ឋមន្រ្តី លោក Nguyen Xuan Phuc បាន​អញ្ជើញ​ជាអធិបតីកិច្ច​ប្រជុំពិភាក្សា​ អំពី​វិធាន​ការ​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ ក្នុងរយៈ​ពេល​ប៉ុន្មាន​ខែ ដែលនៅសេសសល់របស់​ឆ្នាំ 2017។  ថ្លែង​នៅក្នុងកិច្ច​ប្រជុំ  នាយករដ្ឋ​មន្រ្តី​បាន​សង្កត់​ធ្ងន់​ថា៖ ដើម្បី​សម្រេច​បាន​នូវគោលដៅ កំណើនប្រចាំឆ្នាំ 6,7% នៅក្នុងឆមាសទីពីរនៃ​ឆ្នាំនេះកំណើ​នត្រូវចាប់ពី 7,42% ឡើង​ទៅ។​ នេះគឺជាភារកិច្ចនយោបាយសំខាន់របស់រដ្ឋាភិបា​ល ក្រសួង ស្ថាប័ន តំបន់និងសាជីវក​ម្ម អគ្គក្រុមហ៊ុន។ ដើម្បីរួម​ចំណែក​ជំរុញ​ការ​វិនិយោគ​ កំណើន ​នាយក​រដ្ឋមន្រ្តីបាន​ស្នើផែន​ធនាគារ​ជាតិ​ត្រូវ​មាន​ផែន​ការ​ ដំណើរ​ការ​ដើម្បី​ធានាកំណើន​ឥណទានពី 21-22% ក្នុងមួយឆ្នាំ។ ដែលបានភ្ជាប់​ជាមួយ​នឹង​គុណភាព​ឥណទាន​នោះ​គឺ​ត្រូវ​​ធ្វើ​រចនាសម្ព័ន្ធ​នៃស្ថាប័នឥណទាន ដោះស្រាយបញ្ហា​បំណុលអាក្រក់ គ្រប់គ្រងយ៉ាង​តឹងរឹង​នៃការ​ផ្តល់​ឥណទាន​​អចលនទ្រព្យ និងគ្រប់គ្រងអតិផរណា។

​ទន្ទឹមនឹង​នោះ នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc ក៏បានសន្និដ្ឋាន​អំពីការ​អនុវត្ត​ការងារ​ភាគហ៊ុន​ភាវូបនីយកម្ម​  ការលក់​ភាគហ៊ុនរដ្ឋក្នុងឆ្នាំ 2017 និងដំណាក់កា​លពីឆ្នាំ 2017 ដល់ឆ្នាំ 2020 ផ​ងដែរ​៕

 

តាម​​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ