03/04/2015 14:18 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាម​ជួបសន្ទនា​ជាមួយប្រធាន​រដ្ឋសភាស៊ុយ​អែត​និង​ឯកអគ្គ​​រដ្ឋ​ទូត​​​រុស្ស៊ី​​ប្រ​​ចាំ​​នៅ​វៀត​​ណាម


លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងប្រធានរដ្ឋសភាស៊ុយអែតលោក Urban Ahlin (រូបថត៖VGP)

 

នារសៀលថ្ងៃទី១ខែមេសាឆ្នាំ២០១៥ នៅទីស្ដីការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung បាន​ជួបសន្ទនា​ជាមួយប្រធានរដ្ឋសភាស៊ុយ​អែត​ លោក Urban Ahlin ដែល​កំពុង​​បំពេញ​ទស្សន​កិច្ច​ជា​ផ្លូវ​​​ការនៅវៀត​ណាម បន្ទាប់ពី​ចូលរួមមហាសន្និបាត IPU ១៣២។ នៅទីនេះ លោក Nguyen Tan Dung បាន​អះ​អាង​ថា វៀតណាមមាន​គោលបំណង​រួមជាមួយស៊ុយអែត ខិតខំប្រឹង​ប្រែងបង្កើន​ទំនាក់ ទំនងរវាង​ប្រទេស​ទាំង២​ឡើង​ដំណាក់កាលសហប្រតិបតិ្តការថ្មី ប្រកបដោយជាក់​ស្ដែងនិងប្រសិទ្ធភាព សក្តិសម​ទៅ​នឹង​សក្ដានុភាពនិងបំណង​ប្រាថ្នារបស់​ភាគីទាំង​២។ ក្រៅពី កិច្ចសហប្រតិបតិ្តការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ប្រទេស​ទាំង២​ត្រូវបង្កើនកិច្ចសហប្រតិបតិ្តការ លើវិស័យផ្សេងៗទៀតដូចជា​ទប់ទល់ទៅ​នឹង​បំរ៉ែ​បំរួល អាកាស​ធាតុ​ថែទាំសុខាភិបាល កសាងនីតិរដ្ឋ​និងគាំទ្រគ្នាទៅវិញ​ទៅមក នៅវេទិការ ពហុភាគី​និង​អង្គ​ការ​អន្តរជាតិនានា។ លោកនាយករដ្ឋមន្រ្តីក៏​បានស្នើ​ឲ្យស៊ុយអែត​ ជំរុញការ​ចុះហត្ថលេខា​លើកិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរី​ រវាងប្រទេសទាំង២យ៉ាងឆាប់រហ័សផងដែរ។ រីឯខ្លួនវិញ លោក Urban Ahlin បានឲ្យដឹងថា ស៊ុយអែត​គាំទ្រយ៉ាងខ្លាំងក្លាចំពោះការ ចុះហត្ថលេខាលើកិច្ច​ព្រមព្រៀង FTA រវាងប្រទេសទាំង២ ព្រម​ទាំង​ស្នើ​ឲ្យ​ភាគី​ទាំង ២បន្តកិច្ចសហការ គាំ​ទ្រ​គ្នាទៅ​វិញទៅ​មកនៅវេទិ​ការពហុភាគី​នានា និងការ​​ឈរ​​​ឈ្មោះ ក្នុង​ស្ថាប័ន​​អង្គ​ការ​សំខាន់ៗនៃអ.ស.ប។
 


លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung និងឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Vnukov Konstatin Vasilievich
(រូបថត៖VGP)


នាថ្ងៃ​ដដែល លោកនាយករដ្ឋមន្រ្តី Nguyen Tan Dung បានទទួលជួបសន្ទនាជា​មួយ ឯកអគ្គរដ្ឋ​ទូត​រុស្ស៊ីប្រ​ចាំ​នៅ​​​​វៀត​ណាម លោក Vnukov Konstantin Vasilievich។ នៅទីនេះ លោក Nguyen Tan Dung បានអះអាងថា វៀ​ត​​​ណាម​មានគោលបំណង​សំរេច កិច្ច​ព្រម​ព្រៀង​ពន្ធ​ជាមួយ​សម្ព័ន្ធ​ភាព​រុស្ស៊ី កាហ្សាក់​ស្ថាននិង​បេឡារុស​ក៏​ដូច​​​ជា​បង្កើន កិច្ចសហ​ប្រតិបតិ្តការ​ប្រកបដោយ​ប្រសិទ្ធ​ភាព ជាមួយរុស្ស៊ីលើ​​គ្រប់វិស័យ។ ឯកអគ្គ​រដ្ឋទូត Vnukov Konstantin Vasilievich បាន​អះអាងថា​ក្នុង​អាណត្តិរបស់ខ្លួននៅ វៀតណាម នឹង​ខំប្រឹងប្រែង​ដើម្បី​អនុ​វត្ត​​​ល្អនូ​វភារកិច្ចទាំង​ឡាយ ដែលបានប្រគប់ជូន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ