19/04/2015 13:40 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមកម្មវិធីជួបប្រាស្រ័យសិល្បៈ “រឿងព្រេងរបស់ផ្លូវរូបិយប័ណ្ណ”

នាយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០១៥ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានអញ្ជើញចូល​រួម​កម្មវិធីជួបប្រាស្រ័យសិល្បៈដោយប្រធានបទ “រឿងព្រេង របស់ផ្លូវរូបិយប័ណ្ណ”។នេះគឺជាលើកដំបូង​ដែល​ប្រធាន​បទអំពីផ្លូវរូបិយប័ណ្ណត្រូវបានបង្កើតឡើងវិញតាមរយៈរឿងប្រវត្តិសាស្ត្រនានា​ស្ដីពីសកម្មភាព​ហិរញ្ញវត្ថុ​ធនាគារក្នុង ដំណាក់កាលសង្គ្រាម។

 
នាយករដ្ឋមន្រ្តី Nguyen Tan Dung ប្រគល់ផ្កាជូនអតីតថ្នាក់ដឹកនាំនៃផ្នែកធនាគារ (រូបថត៖VGP)
ថ្លែងមតិនៅទីនេះ លោក Nguyen Tan Dung បានវាយតំលៃខ្ពស់និងកោតសរសើររាល់ការរួមវិភាគ​ទាន​របស់​ជំនាន់​កម្មាភិបាលធនាគារទាំងឡាយក្នុងបុព្វហេតុតស៊ូដណ្ដើមឯករាជ្យជាតិ ឯកភា​ពប្រទេសជាតិ ក៏ដូចជា​ក្នុង​ដំណើរការកសាងនិងអភិវឌ្ឍន៍នា បច្ចុប្បន្ន។លោកបានជឿជាក់ថា នាពេលខាងមុខ សមូហភាព ថ្នាក់​ដឹក​នាំ​ និងនិយោជិកទាំងឡាយនៃផ្នែកធនាគារនឹងខំប្រឹងប្រែងថែមទៀតដើម្បី​អភិវឌ្ឍន៍ប្រព័ន្ធធ​នា​គារ​យ៉ាង​លឿន​លើគ្រប់វិស័យ និងប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព ចីរភាព រួមចំណែក យ៉ាងសកម្មក្នុង​បុព្វហេតុ​ក​សាង អភិវឌ្ឍន៍និងការពារប្រទេសជាតិក្នុងដំណាក់កាលថ្មី ៕
 
តាម VOV5-​ វិទ្យុសម្លេង​វៀតណាម
 
បណ្តាអត្ថបទបានផ្សាយ