12/09/2017 10:16 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសប្រេស៊ីល


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេសប្រេស៊ីល Aloysio Nunes Ferreira (រូបថត៖ VGP)

នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅរដ្ឋធានីហាណូយ អញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេប្រេស៊ីល Aloysio Nunes Ferreira ដែលកំពុងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមនោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានស្នើឲ្យភាគីទាំង២សហការគ្នាក្នុងការលុបចោលរបាំង បង្កលក្ខណៈងាយស្រួលសំរាប់សហគ្រាសនៃប្រទេសទាំង២សហប្រតិបត្តិការវិនិយោគ។ រដ្ឋមន្រ្តីការបរទេស Aloysio Nunes Ferreira បានជូនដំណឹងជាមួយនាយករដ្ឋមន្រ្តីអំពីជំនួបចរចារប្រកបដោយជោគជ័យជាមួយឧបនាយក​រដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh។ រដ្ឋមន្ត្រី Aloysio Nunes Ferreira មានបំណងថា ប្រទេសទាំង ២ បន្តជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យជាច្រើនដូចជាវិទ្យាសាស្ត្របច្ចេកវិទ្យា សន្តិសុខការពារជាតិ អប់រំបណ្ដុះបណ្ដាលនិងកសិកម្ម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ