22/06/2017 10:44 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួប​នាយករ​ដ្ឋមន្រ្តីកម្ពុជា​សម្ដេច តេជោ ហ៊ុន សែន​


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc 

នារសៀលថ្ងៃទី២១​ ខែមិថុនា ឆ្នាំ​២០១៧ នៅខេត្ត Binh Duong ភាគខាងត្បូង​វៀត​ណាម នាយករដ្ឋមន្រ្តី​វៀត​ណាម​​លោក Nguyen Xuan Phuc បានអញ្ជើញ​ទទួលជួបសន្ទនា ជាមួយនាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច តេជោ ហ៊ុន ​សែន ​ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចការងារ​ នៅវៀតណាម។ ដំណើរទស្សនកិច្ចលើកនេះ មាន​អត្ថន័យ​​សំខាន់​ក្នុងកាលៈទេសៈ ដែលប្រទេសទាំងពីរ ​កំពុងឆ្ពោះទៅ​ការរំលឹកខួប​អនុស្សាវរីយ៍លើកទី៥០ ទិវា​បង្កើត​​ទំនាក់​ទំនងការទូត (ថ្ងៃទី២៤ ខែមិថុនា) និងឆ្នាំមិត្តភា​ព​វៀតណាម-កម្ពុជាឆ្នាំ​​២០១៧។ នាយក​រដ្ឋមន្រ្តី​លោក Nguyen Xuan Phuc​ ចាត់ទុកថា ដំណើរទស្សនកិច្ច រប​ស់សម្ដេច តេជោ ហ៊ុន​ សែន បាន​បង្ហាញ​ឲ្យឃើញ​នូវ​ចំណង​​សាមគ្គីភាពវៀតណាម-កម្ពុជា ក្នុ​ងបុព្វហេតុ​តស៊ូរំដោះប្រជា​ជាតិ ​ក៏ដូចជាកសាងប្រទេស​ជាតិ ក្នុង​សម័យ​កាលសន្តិភាព​ផងដែរ។ ដំណើរ​ទស្សនកិច្ច​លើកនេះ នឹងបង្កើតកម្លាំងច​លករដ៏ខ្លាំងក្លា ដើម្បី​ជំ​រុញ​ទំនាក់​​ទំនង​មិត្តភាព​ប្រពៃណី និងកិច្ចសហប្រតិបតិ្តកា​រលើគ្រប់វិស័យវៀតណាម​-កម្ពុជាកាន់​តែអភិវឌ្ឍន៍ សក្តិសម​ជាមួយនឹ​ងបំណងប្រាថ្នា របស់ប្រជាជននៃប្រទេសទាំ​ងពីរ រួមចំណែ​ក​ក្នុងកា​ររក្សា​សន្តិភាព​និង​ស្ថិរភាព​ក្នុងតំ​បន់។

នារសៀលថ្ងៃដដែល នាយករដ្ឋមន្រ្តីទាំងពីររូប បានអញ្ជើញជួបសំណេះសំណាល ជាមួយ​កម្មាភិបាល​និង​ប្រ​ជាជន​​ខេត្ត Binh Duong ក្នុងនោះ​មាន​និស្សិតវ័យក្មេង និង​អតីតយុទ្ធជ​ន​ស្ម័គ្រចិត្ត អ្ន​កជំនាញការ​​វៀត​ណាម ដែល​ធ្លាប់ទៅជួ​យឧបត្ថម្ភ​កម្ពុជា​​ផងដែរ៕

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ