13/07/2017 11:17 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភាហូឡង់


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយថ្នាក់ដឹកនាំរដ្ឋសភាហូឡង់  

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហូឡង់ នាថ្ងៃទី ១១ ខែកក្ដដា ឆ្នាំ២០១៧ នៅទីក្រុងឡាអេ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញជួបសន្ទនាជាមួយប្រធានព្រឹទ្ធសភាហូឡង់លោកស្រី Anki Broekers-Knol និងប្រធានសភាជាន់ទាបហូឡង់ លោកស្រី Khadija Arib។ នៅក្នុងបណ្ដាជំ​នួប​នេះ លោក Nguyen Xuan Phuc បានអះអាងថាវៀតណាមជានិច្ចកាលគោលរព និងមានបំណងបង្កើនទំ​នាក់​ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយហូឡង់លើគ្រប់វិស័យ។ លោកមានបំណងថារដ្ឋសភា​ហូឡង់​បន្តគាំទ្រនិងជំរុញការអនុវត្តលើកម្មវិធីសហប្រតិបត្តិការហូឡង់ វៀតណាម ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដៃគូយុទ្ធសាស្ត្រស្ដីពីការការបន្សាំនឹងបម្រែបម្រួលអាកាសធាតុ គ្រប់គ្រងទឹកនិងដៃគូយុទ្ធសាស្ត្រស្ដីពីកសិកម្មប្រកបដោយនិរន្តរភាព និងសន្តិសុខស្បៀងអារហារ។ លោក Nguyen Xuan Phuc បានស្នើឲ្យរដ្ឋសភា ហូឡង់គាំទ្រ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគទ្វេភាគី ជំរុញការចុះចុះហត្ថលេខា និងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU (EVFTA) ឲ្យបានឆាប់រហ័ស ហើយពិនិត្យមើលការបង្កើតក្រុមសមាជិកសភាមិត្តភាពហូឡង់ - វៀតណាម ។ រីឯខ្លួនវិញ ថ្នាក់ដឹកនាំរដ្ឋសភាហូឡង់បានអះ​អាង​ថាដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ជាព្រឹត្តិការណ៍សំខាន់ក្នុងទំនាក់ទំនងសហប្រតិបត្តិការនៃប្រទេសទាំងពីរ។ ប្រធានសភាជាន់ទាបលោកស្រី Khadija Arib បានឲ្យដឹងថា ភាគីទាំង​ពីរគម្បីបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃភាគីទាំងពីរតភ្ជាប់ ដើម្បីឆ្លៀតយកយ៉ាងពេញ​លេញ​នូវប្រៀបខ្លាំងនៃខឿនសេដ្ឋកិច្ចទាំងពីរ។ ភាគីហូឡង់ត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ បង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមជាដើម។ ស្ដីពីកិច្ចសហប្រតិបត្តិការរដ្ឋសភា ភាគីទាំងពីបានឯកភាពបង្កើនការផ្លាស់ប្ដូរដំណើរទស្សនកិច្ចទៅវិញទៅមក។
       
មុននេះ លោក Nguyen Xuan Phuc បានអញ្ជើញទៅទស្សនា ទីក្រុង Rotterdam និងជួបធ្វើការជាមួយ អភិបាលទីក្រុង Rotterdam លោក Ahmed Aboutaleb។ នៅទីនេះ លោក Nguyen Xuan Phuc បានស្នើឲ្យលោក Ahmed Aboutalebលើកទឹកចិត្តសហគ្រាសមូលដ្ឋានចូលរួមក្នុងសកម្មភាពវិនិយោគធ្វើអាជីកម្មនៅវៀតណាម ជាពិសេស​ជួយឧបត្ថម្ភប្រឆាំងការបាក់ស្រុតដីជាតិប្រៃជ្រាបចូលទឹកសមុទ្រឡើងនៅភាគកណ្ដាល និងវាលសណ្ដ​ទន្លេ Cuu Long វៀតណាម។ នាថ្ងៃទី១១ ខែកក្ដដាដដែល នៅក្នុងជំនួបការងារជាមួយឧត្តមស្នងការរងកម្មវិធីវាលទំនាបហូឡង់ លោក  Hermen Borst នោះ លោក Nguyen Xuan Phuc ស្នើឲ្យហូឡង់ បន្តជួយឧបត្ថម្ភវៀតណាមអនុវត្តកម្មវិធីទីក្រុងហូជីមិញអភិវឌ្ឍន៍បែរមុខឆ្ពោះទៅសមុទ្រ បន្សាំនឹងបម្រែបម្រួលអាកាសធាតុ បង្កើនកិច្ចសហប្រតិបត្តិការរវាងទីក្រុង Amsterdam និងទីក្រុងហាណូយជាដើម។

នាល្ងាចថ្ងៃទី ១១ កក្ដដា ដដែល លោក Nguyen Xuan Phuc បានចាកចេញពីទីក្រុង Amsterdam អញ្ជើញធ្វើមាតុភូមិនិវត្តន៍ ហើយបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រហូឡង់តាមសេចក្ដីអញ្ជើញរបស់​នាយករដ្ឋមន្ត្រីលោក Mark Rutte៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ