17/10/2014 09:50 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ចូលរួម ASEM លើកទី១០

នាព្រឹកថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៤ តាមម៉ោងវៀតណាម នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Tan Dung និងគណៈប្រតិភូវៀតណាមបានទៅកាន់ទីក្រុងម៉ីឡា ចាប់ផ្ដើមចូលរួមសន្និសីទ​​​​កំពូលនៃវេទិការសហប្រតិបតិ្តការអាស៊ី-អឺរុប (ASEM) លើកទី១០។


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung

ដោយប្រធានបទ  “ដៃគូទទួលខុសត្រូវ ដើម្បីកំណើន និងសន្តិសុខដ៏ចីរភាព” ASEM លើកទី១០​ ប្រមូល​ផ្ដុំពិភាគ្សាអំពីខ្លឹមសារស្នូលចំនួន៤គឺ បញ្ហាសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងតភ្ជាប់អាស៊ី-អឺរុប បញ្ហាពិភពលោក បញ្ហាអន្តរជាតិ និងនៅតំបន់និងការកំណត់ទិសដៅ នាពេលអនាគតរបស់ ASEM។ ក្រៅពីនោះ មុនសន្និសីទ ASEM លើកទី១០ នឹង​ប្រព្រឹត្តឹទៅកិច្ចប្រជុំ​ជាន់​ខ្ពស់មិន​ជា​ផ្លូវ​ការ​អាស៊ាន- EUទៀតផង។

ក្នុងក្របខ័ណ្ឌនៃសន្និសីទកំពូល ASEM លើកទី១០ នាព្រឹកថ្ងៃទី១៦ខែតុល (តាមម៉ោងវៀតណាម) នៅមជ្ឈមណ្ឌលសន្និសីទទីក្រុង Milan របស់អ៊ីតាលី បានប្រព្រឹត្តទៅជំនួនសន្ទនាជាមួយ​វេទិការ​អង្គភាព​អាជីវកម្មអាស៊ី-អឺរ៉ុបលើកទី១៤ក្រោមប្រធានបទ “បង្កើន ទំនាក់ទំនង​រវាង​បណ្តា​អង្គភាព​អាជីវកម្ម​ សំដៅជម្រុញការចងសម្ព័ន្ធសេដ្ឋកិច្ច អាស៊ី-អឺរ៉ុប”។

ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏ដូចជាថ្នាក់ដឹកនាំ ASEM នានាបាន​សង្កត់​ធ្ងន់​ទៅលើតួនាទីសំខាន់របស់អង្គភាពអាជីវកម្ម អាស៊ី-អឺរ៉ុប។ លោក Nguyen Tan Dung បាន​អះ​អាង​ថា៖“សមាជិកទាំងឡាយ  បន្តរួមដំណើរក្នុងការលាតត្រដាងអនុវត្តន៍  “ផែនការ សកម្មភាព​ងាយ​​ស្រួល​បនីយកម្មផ្នែកពាណិជ្ជកម្ម ” និងផែនការ សកម្មភាពពន្លឿន​ពាណិជ្ជកម្ម។ ដោយ​សក្តានុពល​ និងការច្នៃប្រឌិត សមាជិកទាំងអស់ជួយបណ្តា សមាជិកកំពុងអភិវឌ្ឍន៍របស់ ASEM ក្នុងការទប់ទល់ជាមួយរាល់ការសាកល្បងសន្តិសុខក្រៅប្រពៃណី ជាពិសេស​គឺធានា​សន្តិសុខ​ស្បៀង​អាហារ ទប់ទល់ នឹងការបំរ៉ែបំរួលអាកាសធាតុ”៕

តាមVOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ