22/11/2014 23:14 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីអាល្លឺម៉ង់


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung ទទួលជួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីអាល្លឺម៉ង់លោក Sigmar Gabriel

នៅជំនួបសន្ទនាជាមួយឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​និងថាមពល​អាល្លឺម៉ង់​លោក​ Sigmar Gabriel នាពឹ្រកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៤ នៅទីក្រុងហូជីមិញ នាយករដ្ឋមន្រ្តី​វៀត​ណាមលោក Nguyen Tan Dung បានអះអាងថា វៀតណាមជានិច្ចកាលស្វាគមន៍ បង្ក​លក្ខណៈ​ងាយស្រួលសំរាប់អង្គភាពអាជីវកម្មអាល្លឺម៉ង់មកសហប្រតិបតិ្តការ វិនិយោគ​ប្រកប​ដោយ​​ប្រសិទ្ធភាព យូរអង្វែងនិងជោគជ័យនៅ​វៀតណាម។​លោក​ក៏មាន​គោល​បំណង​ដែល​ថា​អា​ល្លឺម៉ង់​នឹងគាំទ្រយ៉ាងខ្លាំងក្លាដើម្បីកិច្ចព្រមព្រៀងដៃគូនិងសហប្រតិបតិ្តការលើគ្រប់វិស័យ ក៏​ដូច​ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងEUត្រូវបានអនុម័តយ៉ាងឆាប់ៗ។​រីឯ​ខ្លួន​វិញ លោកឧបនាយករដ្ឋមន្រ្តី Sigmar Gabriel បានថ្លែងអំណរគុណចំពោះរដ្ឋា​ភិបាលនិង​ស្ថាន​ប័ន​មានសមត្ថកិច្ចវៀតណាមនានា ដែលបានសហការយ៉ាងស្អិតរ​មួតជាមួយ​អា​ល្លឺ​ម៉ង់​ក្នុង​ការ​ត្រៀមរៀបចំឲ្យសន្និសីទអង្គភាពអាជីវកម្មអាល្លឺម៉ង់នៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក​នៅ​ទីក្រុង​ហូ​ជី​មិញ​។ លោក Sigmar Gabriel បានអះអាងថា​អាល្លឺម៉ង់យកចិត្តទុកដាក់ដល់ការជំរុញ​ទំ​នាក់​ទំ​នង​​ជាមួយវៀតណាមលើគ្រប់វិស័យ ជាពិសេសគឺសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ។​ ស្ដីពី​បញ្ហា​សន្តិភាព​សន្តិសុខនៅតំបន់ លោក Sigmar Gabriel បានចាត់ទុកថា បំរ៉ែបំរួល​នា​ពេល​ថ្មីៗ​នេះ​នៅ​សមុទ្រខាងកើត បានធ្វើឲ្យអាល្លឺម៉ង់ព្រួយបារម្ភពីព្រោះនេះគឺជាទីកន្លែងដែលមានផ្លូវនាវា​ចរណ៍​អន្តរជាតិសំខាន់ ព្រមទាំងអាល្លឺម៉ង់ក៏ដូចជាទ្វីបអឺរ៉ុបមានផលប្រយោជន៍រស់​រាល​មាន​ជីវិត​ចំពោះស្ថិរភាពនៅតំបន់នេះ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ