12/06/2015 10:59 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាធិការរងអ.ស.បនិងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាល់ហ្សេរី

នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ នៅខុទ្ទកាល័យរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោក Herve Ladsous អគ្គលេខាធិការរងអ.ស.បទទួល​បន្ទុក​សកម្មភាព​រក្សាសន្តិភាពដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅជំនួបនេះ លោក​ Nguyen Tan Dung បានឲ្យដឹងថា ក្នុងឋានៈជាសមាជិក១របស់អ.ស.ប វៀតណាមយល់ច្បាស់​និង​អនុវត្ត​យ៉ាងម៉ឺងម៉ាត់នូវភារកិច្ចចូលរួមកងកម្លាំងរក្សាសន្តិភាពរបស់អ.ស.ប។

ក៏នារសៀលថ្ងៃដដែល នាយករដ្ឋមន្រ្តី Nguyen Tan Dung បានទទួលជួបសន្ទនាជាមួយលោក Tayeb Louh រដ្ឋមន្រ្តីក្រសួងយុត្តិធម៌អាល់ហ្សេរីដែលកំពុងអញ្ជើញ មកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅ​ទី​នេះ​ លោក Nguyen Tan Dung បានអះអាងថា ដំណើរទស្ស​ន​កិច្ច​ជាផ្លូវ​ការ​នៅ​អាល់ហ្សេរី​នា​ពេល​ថ្មីៗ​នេះ​របស់​គណៈ​​​ប្រតិភូជាន់ខ្ពស់វៀតណាមបានរួមចំណែកនាំទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការ​រវាង​​ប្រទេស​ទាំង២ឡើងជំហានអភិវឌ្ឍន៍ថ្មី។​វៀតណាម​នឹង​ខំប្រឹង​ប្រែង​អស់​ពី​កម្លាំង​កាយ​ចិត្ត​រួមជាមួយ​អាល់​​ហ្សេ​រី​អនុវត្តកិច្ចព្រមព្រៀងនានាដែលទទួលបាន ជាពិសេសគឺក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ជា​ដើម​។​ 

មុននោះ នៅទីស្ដីការក្រសួងយុត្តិធម៌វៀតណាមបានប្រព្រឹត្តទៅនូវជំនួបចរចាររវាងរដ្ឋមន្រ្តី ក្រសួងយុត្តិធម៌​វៀត​ណាម​លោក Ha Hung​ Cuong និងសមភាគីអាល់ហ្សេរីលោក Tayeb Louh។ដោយឈរលើមូលដ្ឋាន​រាល់​សកម្មភាព​​ដែលត្រូវបានអនុវត្តតាម អនុស្សរណៈនិងផែនការសហប្រតិបតិ្តការរវាងក្រសួងទាំង២នាពេល​កន្លង​ទៅ​ លោក Ha Hung Cuong បានអះអាងថាកិច្ចសហប្រតិបតិ្តការរវាងក្រសួងទាំង ២ត្រូវ​បាន​រៀប​ចំ​ប្រកប​​ដោយ​ប្រសិទ្ធភាព​និងទទួលបានលទ្ធផលដ៏ល្អប្រសើរជាច្រើន។ បន្ទាប់ពីជំនួបចរចារ ភាគីទាំង២បាន​ចុះ​​ហត្ថលេខាលើអនុស្សរណៈរវាងក្រសួងយុត្តិធម៌ទាំង២ក្នុងដំណាក់កាល២០១៦-២០១៧៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ