06/07/2017 10:36 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញសារសួរសុខទុក្ខកម្មាភិបាលនិងបុគ្គលិកអគ្គស្ថានកុងស៊ុលវៀតណាម


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និងលោកជំទាវ
ទៅសាកសួរសុខទុក្ខកម្មាភិបាល បុគ្គលិកនៃអគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅ Frankfurt
(រូបថត៖VOV)

បន្ទាប់ពីអញ្ជើញទៅកាន់ទីក្រុង Frankfurt ក្នុងដំណើរទស្សនកិច្ចនៅអាល្លឺម៉ង់ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងលោកជំទាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់​វៀតណាមទៅសាកសួរសុខទុក្ខកម្មាភិបាលនិងបុគ្គលិកអគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Frankfurt​​។ នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យកម្មាភិបាលនិងបុគ្គលិកនៅអគ្គស្ថានកុងស៊ុលវៀតណាមក្នុងស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចថ្មីនោះចាំបាច់ត្រូវបន្តរក្សាចំណងមិត្តភាព ខំប្រឹងប្រែងបង្កលក្ខណៈងាយស្រួលសំរាប់សហគមន៍ជនវៀតណាមដែលកំពុងរស់នៅនិងធ្វើការនៅ Frankfurt និយាយដោយឡែកនិងអាល្លឺម៉ង់និយាយ​រួម ដើម្បីសម្របខ្លួនទៅក្នុងសង្គមនៃប្រទេសសាមី ព្រមទាំងរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជាតិផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ