08/04/2017 10:44 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនារោងចក្រដំឡើងរថយន្តនៅ Ninh Binh


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនារោងចក្រ
ដំឡើងរថយន្តនៅ Ninh Binh (TTXVN)

នៅក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារជាមួយថ្នាក់ដឹកនាំស្នូល​របស់ខេត្ត Ninh Binh (ភាគខាងជើង​វៀត​ណាម) នាព្រឹកថ្ងៃទី ៧ ខែមេសា ឆ្នាំ២០១៧ នាយក​រដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញទៅទស្សនា​រោងចក្រ​ដំឡើង​រថយន្ត​របស់ក្រុមហ៊ុនភាគហ៊ុននៃសម្ព័ន្ធក្រុមហ៊ុន Hyundai Thanh Cong  ។ នៅទីនេះ នាយក​រដ្ឋមន្រ្តីបានស្នើឲ្យក្រុមហ៊ុនភាគហ៊ុននៃសម្ព័ន្ធក្រុមហ៊ុន Hyundai Thanh Cong នាពេលខាងមុខនេះ គប្បី​បន្ត​ច្បាមជាប់​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ផ្នែកឧស្សាហកម្មរថយន្តរបស់វៀតណាម ដែលបានប្រកាស ជ្រើស​រើស​​ប្រភេទរថយន្ត​ដែលក្រុមហ៊ុនមានប្រៀបខ្លាំង ជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្ទេរប្រគល់បច្ចេកវិទ្យា ផលិតគ្រឿងបន្លាស់រថយន្តសំខាន់ឆ្ពោះទៅរក​ផលិតកម្ម​ម៉ាស៊ីន​រថយន្ត​និងផលិតផលមេកានិចផ្សេងទៀតមិន​ត្រឹមតែរថយន្តបណ្ណោះទេ។ រួមជា​មួយនោះត្រូវត្រិះរិះដើម្បីអាចនាំចេញផលិតផលទៅកាន់ទីផ្សារអាស៊ាន។ ក្រុម​ហ៊ុនគម្បីបន្តរួមសហការនិងតភ្ជាប់ជាមួយក្រុមហ៊ុនផលិតផ្សេងទៀត បែង​ចែក​ផលិតកម្ម លើក​កម្ពស់ប្រសិទ្ធភាព ៕

 តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ