22/07/2017 11:33 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បំពេញ​ដំណើរ​ទស្សនកិច្ច​ការងារ​នៅខេត្ត​ Ba Ria – Vung Tau​


 នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទៅពិនិត្យមើលនិងធ្វើកា​រនៅកំពង់ផែអន្តរជាតិ Cai Mep (រូបថត៖VOV)

ក្នុងក្រប​ខ័ណ្ឌដំណើរទស្សនកិច្ចការងារនៅខេត្ត Ba Ria – Vung Tau ភាគខាងត្បូងវៀតណាមនោះ នាថ្ងៃទី២១ ខែកក្កដា​ ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តី​វៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទៅ​ពិនិត្យមើល​និងធ្វើការនៅ​កំពង់​ផែ អន្តរជាតិ Cai Mep។ ថ្លែងមតិនៅជំនួបធ្វើការ លោកនាយករដ្ឋមន្រ្តីបាន ​សំណូមពរ​ឲ្យថ្នាក់ដឹក​នាំក្រុមហ៊ុន​កំពង់ផែអន្តរជាតិ Cai Mep ធ្វើកំណែទម្រង់ កាត់បន្ថយបែបប​ទនិងពេលវេលា ជំរុញនីតិវិធីគយ និងការដឹកជញ្ជូនទំនិញឆ្លងកាត់ កំពង់ផែតាមស្មារតីច្រ​កទ្វារតែមួយ តាមនោះអះអាងថា វៀតណាមឆ្លើយ​តប យ៉ាងពេញលេញនូវបទដ្ឋានអន្តរជាតិ​ ជាពិសេសគឺនីតិវិធីគយ។

​ក្នុង​ឱកាសរំលឹកខួបលើកទី៧០ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (ថ្ងៃទី២៧ ខែកក្កដា) នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​អញ្ជើញ​ទៅសា​ក​សួរ​សុខទុក្ខ និងជូនអំណោយចំពោះយុទ្ធជន​ពិការ នៅមជ្ឈមណ្ឌល​ថែ​ទាំយុទ្ធ​ជន​ពិការ និងជនមានគុណូប​ការៈ Long Dat ខេត្ត Ba Ria-Vung Tau។ នៅទីនេះ​លោកនាយក រដ្ឋមន្រ្តីបានអះអាង​ថា៖

​​“បក្ស រដ្ឋវៀតណាមចាត់ទុកគោលនយោបាយតបស្នងសង​គុណ ជាគោល នយោបាយមួយដ៏​សែន​សំខាន់ ក្នុងប្រព័ន្ធ​សុខុមាលភាពសង្គ​ម របស់វៀតណាម។ បក្សនិងរដ្ឋកំពុងធ្វើសុក្រិតដោ​យឥតឈប់ឈរ នូវយ​ន្តការ គោលនយោបាយ​និង ច្បាប់ទាក់ទិនដល់បញ្ហានេះ​។ ក្នុងកាលៈទេសៈដែល​ប្រទេសជាតិនៅមា​នការ លំបាក​ជា​ច្រើន​​ ប៉ុន្តែបញ្ហាថែទាំ​យុទ្ធជនពិការ គ្រួសារ​យុទ្ធជនពលី និងគ្រួសា​រ ជនមាន​គុណូបការៈ​ជាភារកិច្ច​សំខាន់”​៕

 

 តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ