11/07/2017 10:23 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធសមាគម និងសម្ព័ន្ធក្រុមហ៊ុន


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយថ្នាក់ដឹកនាំសម្ព័ន្ធសមាគម
និងសម្ព័ន្ធក្រុមហ៊ុន 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅហូឡង់ (តាមម៉ោងតំបន់) នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយប្រធាន និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Vamed របស់អូទ្រីស លោក Ernst Wastler ថ្នាក់ដឹកនាំសហភាពសសគ្រាសអឺរ៉ុប - អាស៊ាន (EABA)និងគណៈដឹកនាំសភាពាណិជ្ជកម្មហូឡង់  - វៀតណាម។

នៅក្នុងជំនួបជាមួយប្រធាន និងជានាយកប្រតិបត្តិសម្ព័ន្ធក្រុមហ៊ុន Vamed លោក Nguyen Xuan Phuc បានថ្លែងអំណរគុណជូនចំពោះ Vamed ដែលបានជួយឧបត្ថម្ភប្រព័ន្ធសុខាភិបាលសាធារណៈរបស់វៀតណាម អស់រយៈពេល ២០ ឆ្នាំកន្លងទៅ ជាពិសេសគឺអនុវត្តការរំដោះទុនប្រកបដោយប្រសិទ្ធភាពសម្រាប់បណ្ដាគម្រោងការណ៍ប្រាក់កម្ចី ODA អាទិភាពរបស់រដ្ឋាភិបាលអូទ្រីសសំដៅធ្វើឲ្យទំនើបភាវូបនីយកម្មប្រព័ន្ធមន្ទីរពេទ្យនៅ​វៀត​ណាម​លើកំពស់គុណភាពសេវាថែទាំសុខភាពជូនប្រជាជន ហើយអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់វៀតណាម។

នៅក្នុងជំនួបជាមួយ សហភាពសសគ្រាសអឺរ៉ុប - អាស៊ាន (EABA) លោក Nguyen Xuan Phuc បានអះអាងថារដ្ឋាភិបាលវៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាស EU មកវិនិយោគនៅវៀតណាមលើវិស័យហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យាខ្ពស់ ទប់ទល់និងបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ថាមពលកកើតឡើងវិញជាដើម។ លោកបានស្នើឲ្យសហភាពសសគ្រាសអឺរ៉ុប - អាស៊ាន ឆ្លៀតយកឱកាសនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុបនៅពេលចូលជាធរមានដើម្បីជំរុញសហគ្រាស EU បង្កើនការវិនិយោគ​និងធ្វើអាជីវកម្មនៅវៀតណាម ហើយទាក់ទងផ្ទាល់ជាមួយទីផ្សារ អាស៊ី - ប៉ាស៊ីហ្វិកដ៏ធំទូលំទូលាយ។

នៅក្នុងជំនួបជាមួយគណៈដឹកនាំសភាពាណិជ្ជកម្មហូឡង់ - វៀតណាម លោក Nguyen Xuan Phuc បានអះ​អាង​ថា​ការដែលចុះហត្ថលេខានិងអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម EU (EVFTA) នឹងជំរុញយ៉ាងខ្លាំងក្លាចំពោះទំនាក់ទំនងពាណិជ្ជកម្ម វិនិយោគរវាង វៀតណាម - ហូឡង់ ហើយស្នើឲ្យសភាពាណិជ្ជកម្មហូឡង់ - វៀត​ណាមរួមទាំងសហគមន៍សហគ្រាស ហូឡង់ជំរុញការចុះហត្ថលេខា និងអនុវត្ត EVFTAឲ្យបានឆាប់ៗ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាអត្ថបទបានផ្សាយ