07/08/2016 13:31 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc៖ខេត្ត Ha Nam ចាំបាច់ត្រូវជំរុញខ្លាំងការធ្វើនគរភាវូបនីយកម្ម

នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៦ នៅទីក្រុង Phu Ly នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Nam ស្ដីអំពីស្ថានភាពអនុវត្តន៍ភារកិច្ចសេដ្ឋកិច្ចសង្គម។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាណែនាំឲ្យខេត្តគប្បីផ្ដោតការយកចិត្តទុកដាក់ទៅដល់គុណភាពក្នុងដំណើរការអភិវឌ្ឍន៍​​​ជំ​រុញខ្លាំងការធ្វើនគរភាវូបនីយកម្ម ទាក់ទាញគំរោងការណ៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់។ លោក Nguyen​ Xuan Phuc បានឲ្យដឹងថា៖ 


នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc ថ្លែងមតិនៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Ha Nam (រូបថត៖An Dang/TTXVN)

“Ha Nam ជាខេត្តមានផ្ទៃដីតូចប៉ុន្តែចំនួនប្រជាជនច្រើន ដោយហេតុនេះបញ្ហាគ្រប់គ្រងក៏ដូចជាគុណភាពនៃផែនការមេគឺសំខាន់ណាស់ ដោយផ្សាភ្ជាប់ជាមួយបម្រែបម្រួលអាកាសធាតុនៅវៀតណាមនិងតំបន់វាលទំនាបខាង​ជើង។ទន្ទឹមនឹងនោះ ការអភិវឌ្ឍន៍លឿនប៉ុន្តែត្រូវប្រកបដោយ និរន្តរភាព ជាពិសេសគឺផ្ដោតសំខាន់ទៅលើបញ្ហាបរិស្ថាន ដែលក្នុងនោះមានបរិស្ថាន រស់នៅរបស់ប្រជាជននិងបរិស្ថានទន្លេ”។ 

លោកនាយករដ្ឋមន្រ្តីដាក់ចេញគោលដៅសំរាប់ខេត្ត Ha Nam នោះគឺដល់ឆ្នាំ២០១៨ ត្រូវក្លាយទៅជាខេត្តម្ចាស់ការអំពីថវិការលែងជាខេត្តត្រូវទទួលការឧបត្ថម្ភពីថវិការមជ្ឈឹមទៀតឡើយ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាអត្ថបទបានផ្សាយ