20/04/2015 11:54 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីន័រវែសបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមដោយជោគជ័យ

នាយប់ថ្ងៃទី១៨​ខែមេសាឆ្នាំ​២០១៥​ នាយករដ្ឋមន្ត្រីន័រវែស​លោកស្រី Erna Solberg និង​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​នៃ​ប្រទេសនេះ បានចាកចេញពីរដ្ឋធានីហាណូយ បញ្ចប់​ដំណើរ​ទស្សន​កិច្ចជា​ផ្លូវការ​នៅ​វៀត​ណាម​ ប្រកប​ដោយ​ជោគ​ជ័យ។
 


នាយករដ្ឋមន្រ្តីទាំង២រូបរបស់វៀតណាមនិងន័រវែសនៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចា
នាថ្ងៃទី១៧ មេសា (រូបថត៖TTXVN)

 

ក្នុងក្របខ័ណ្ទនៃដំណើរទស្សនកិច្ចលើកនេះ លោកស្រី Erna Solberg បានជួបចរចា​ជា​មួយ​នាយក​រដ្ឋ​មន្រ្តី​វៀត​ណាម​លោក Nguyen Tan Dung ជួបសន្ទនា​ជាមួយ​ប្រធាន​រដ្ឋ​វៀតណាម លោក Truong Tan Sang និង​ប្រ​ធានរដ្ឋ​សភាវៀតណាម លោក Nguyen Sinh Hung។ នៅបណ្ដា​ជំនួប​សន្ទនា​នេះ ភាគីទាំង​២បាន​ឯក​ភាព​ថា នឹង​ជំរុញយ៉ាង​ខ្លាំងក្លា​ការខំ​ប្រឹង​ប្រែង សំដៅអនុវត្តយ៉ាងពេញលេញគោលដៅ អភិវឌ្ឍន៍សហ​ស្សវត្ស៍​នានា និង​បង្កើន កិច្ចសហប្រតិបតិ្តការទ្វេ​ភាគី បន្តបើក​ទូលាយ​កិច្ច​សហ​ប្រតិបតិ្តការពាណិជ្ជកម្ម និង វិនិយោគ​ទ្វេ​ភាគី​​ព្រម​ទាំង​សន្យា​ថា នឹងសំរេចការ​ចរចារអំពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម សេរី​លើ​គ្រប់​វិស័យ​និង​គុណ​ភាព​ខ្ពស់​រវាង​វៀតណាម និងប្លុកពាណិជ្ជកម្មសេរីអឺ​រ៉ុប (EFTA) យ៉ាងឆាប់ៗ។ ភាគីទាំង​២បាន​អះ​អាង​ជា​ថ្មី​ម្ដង​ទៀត​នូវការសន្យាគោរពការ​បង្កើន តួនាទីរបស់​ច្បាប់អន្តរ​ជាតិ​សំដៅ​ការពារសន្តិភាព ស្ថិរភាព និង​ជំរុញ​សន្តិ​សុខ​ សុវត្ថិ​ភាព និង​កិច្ចសហប្រតិបតិ្ត​ការ​នាវាចរណ៍ សេរីភាពខាង​នាវាចរណ៍ អាកាស​ចរណ៍ និង ពាណិជ្ជ​កម្ម សម​ស្រប​ទៅ​នឹងគោលការណ៍នៃច្បាប់អន្តរជាតិ។​ ក៏ក្នុងដំណើរទស្សន​កិច្ចលើក​នេះ លោក​ស្រី​នាយក​រដ្ឋ​មន្រ្តី​ Erna Solberg បាន​ទៅ​ដាក់ តម្រងផ្កានៅស្ដូបគោរពវិញ្ញាណខ័ន្ទវីរៈយុទ្ធជនពលី និងនៅប្រាង្គតម្កល់សព​លោក​​ប្រធាន​ហូជីមិញ។ លោក​ស្រី ក៏បាន​អញ្ជើញ​​ចូលរួម​​និងថ្លែង​មតិ​​នៅសិក្ខា​​សាលា​អន្តរ​ជាតិ អំពី​​បណ្ដា​គោល​​ដៅ​អភិវឌ្ឍន៍​សហស្សវត្ស៍​ និងគោលដៅអភិ​វឌ្ឍន៍​ចីរភាព​​របស់ វៀតណា​មផង​ដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ