28/11/2014 15:23 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីថៃអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម


នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung និងសមភាគីថៃលោក Prayuth Chan-ocha (ខាងស្ដាំ)នៅ​ជំនួប​សន្ទនា​ក្រៅ​ក្របខ័ណ្ឌ​សន្និសីទ ASEM លើកទី១០ (រូបថត៖VGP)

នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០១៤ នាយករដ្ឋមន្រ្តីថៃលោក Prayut Chan-ocha នឹងចាប់​ផ្ដើមដំណើរទស្សនកិច្ច​ជា​ផ្លូវ​ការ​​នៅវៀតណាម តាមសេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung។នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​នៅវៀតណាមជាលើកដំបូងរបស់លោក Prayuth តាំងពីពេលឡើងកាន់រដ្ឋអំណាចយោធា​នៅថៃមក។ ​ក្នុង​អំឡុង​៣៨ឆ្នាំបង្កើតទំនាក់ទំនងការទូតមក វៀតណាមនិងថៃបានសហប្រតិបតិ្តការលើវិស័យជាច្រើន ជាពិសេស​គឺ​សេដ្ឋកិច្ច។កំពូលនៃទំនាក់ទំនងនេះ គឺកិច្ចប្រជុំគណៈរដ្ឋមន្រ្តីអន្តររដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើង១០ឆ្នាំ​មុន​នេះ​។រដ្ឋអំណាចយោធាថៃបានឲ្យដឹងថានឹងជំរុញការរក្សាកិច្ចប្រជុំអន្តររដ្ឋាភិបាលនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ