24/12/2016 10:04 GMT+7 Email Print Like 0

នាយករដ្ឋមន្រ្តីកម្ពុជាសម្ដេច ហ៊ុន សែន ជួប​សំណេះ​សំណាល​អតីត​យុទ្ធជន​ស្ម័គ្រចិត្ត​វៀត​ណាម​


ទិដ្ឋភាពនៃជំនួបនេះ

នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៦ នៅបញ្ជា​ការដ្ឋានកង​យោធ​ភូមិភាគ​ទី​៧ ​នាយក​រដ្ឋមន្រ្តីរាជរដ្ឋាភិ​បាល​កម្ពុជាសម្ដេច​អគ្គមហាសេនាបតីតេ​ជោ ហ៊ុន សែន ​បាន​​អញ្ជើញជួប​សំណេះសំណាល​ ជាមួយអតីតយុទ្ធជន​ស្ម័គ្រចិត្ត​វៀត​ណាម​ដែល​បាន​មកបំពេញ​បេសកកម្ម នៅកម្ពុជាជំនាន់មុនៗ។ នៅទីនេះ សម្ដេច ហ៊ុន​ សែន​សង្កត់​ធ្ងន់​ថា​លោក​ចងចាំ​និង​មោទនៈ​អំពីអ្វីៗ​ ដែល​កងទ័ព​ស្ម័គ្រចិត្ត​វៀត​ណាម​បក្ស និងរដ្ឋវៀតណាម​បានលៃ​ទុកជូន​ប្រជាជន​ កម្ពុជា អំពី​ទំនាក់​ទំន​ង​សាមគ្គី​ភាព​មិត្តភាព ​រវាង​ប្រទេស​ទាំង​ពីរ។ រយៈពេល​៣៨​ឆ្នាំក្រោយ​ពីរួចផុត​ពីការ​ប្រល័យ​ពូជ​សាសន៍​នោះ ប្រទេសកម្ពុជាបាន​រស់ឡើង​វិញ ហើយអភិវឌ្ឍន៍ លើគ្រប់​វិស័យ​ទំនាក់​ទំនង​វៀតណាម - កម្ពុជាកាន់តែ​ជិតស្និទ្ធិ​ពីមួយថ្ងៃ​ទៅមួ​យ​ថ្ងៃ។ តាងនាម​ក្រុម​អតីតយុទ្ធជន​ស្ម័គ្រចិត្ត​វៀត​ណាម ឧត្តមសេនីយ៍ទោ Trieu Xuan ​Hoa អតីតមេបញ្ជាការ​កង​យោធភូមិ​ភាគទី​៧ បាន​សង្កត់​ធ្ងន់​ថា៖ 

“នាបច្ចុប្បន្ន កម្លាំងអមិត្តនានាកំពុងខំប្រឹងប្រែង ​បំបែកបំបា​​ក់​ចំណងសាមគ្គី​ភាព មិត្តភាព សហប្រតិបតិ្តការ​ និង​វឌ្ឍន​ភាព​រវាង​ប្រទេស​ឥណ្ឌូចិន​ទាំង​បី។ យើង​ខ្ញុំ នឹង​ប្រឹងអស់ពីកម្លាំងកាយចិត្ត ដើម្បី​រួមជា​មួយប្រជា​ជន​វៀត​ណាម កម្ពុជា និង​ឡាវ ប្ដេជ្ញាចិត្ត​ប្រយុទ្ធប្រឆាំង នឹងឧបាយកលនោះ។ ព្រមទាំង​ពូន​ជ្រុំ​រក្សា​​និង​ពង្រីក ដោយឥតឈប់ឈរនូវ​ប្រពៃណី​សាមគ្គី​ភាព មិត្តភាព​រវាង​ប្រជាជាតិ​ទាំង​ពីរ វៀត​ណាម​និង​កម្ពុជា”៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀត​ណាម​
 

បណ្តាអត្ថបទបានផ្សាយ