22/04/2016 09:49 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបធ្វើការជាមួយក្រសួងផែនការនិងវិនិយោគ


នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ជួបធ្វើការជាមួយក្រសួងផែនការនិងវិនិយោគ (Image: VNA)

នាព្រឹកថ្ងៃទី២០ ខែ​មេសា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម​ លោក Nguyen Xuan Phuc បានជួប​ធ្វើការ​ជាមួ​យថ្នាក់​ដឹកនាំក្រសួងផែន​ការ និង​វិនិយោគដើម្បីពិភាក្សាអំពីវិធានការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម។ នាយក​រដ្ឋមន្ត្រី​បានវាយ​តំលៃថា៖ ឈានចូលឆ្នាំ​២០១៦ ខឿនសេដ្ឋកិច្ចជាតិជួបគ្រោះលំ​បាក ជា​ច្រើនការ​រាំង​ស្ងួត​និង​ការជ្រៀបប្រៃ​ធ្វើម​ហន្តរាយ ០,៣% នៃផលិតផលស​រុបក្នុង​ស្រុក​(GDP)។ ស្ថានភាព​នោះកំពុង​ដាក់ចេញ​តម្រូវការ​ថ្មី ចំពោះ​ក្រសួងផែន​ការ​និងវិ​និយោគ។ លោក  Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖ ក្នុងឋានៈជា​ក្រសួងកំណត់​គោល​នយោបាយ និងយន្តការអភិវឌ្ឍន៍ក្រសួងផែនការ​ និង​វិនិយោគ​វៀត​ណាម​ គប្បីដា​ក់​ចេញ​វិធាន​ការ​ដើម្បី​អនុវត្ត​គោល​ដៅ​ ក្នុងរយៈ​ពេល​៥​ឆ្នាំ ដែលមុនបង្អស់គឺវិធានការជាបន្ទាន់សំរាប់ត្រីមាសទី​២ ឆ្នាំ​២០១៦។ នាយក​រដ្ឋមន្ត្រីក៏​បានប​ន្ថែម​ទៀត​ថា៖ គប្បីមានវិធានការចាំភាច់​ខាងយន្ត​ការ ក្រខ័ណ្ឌគត្តិយុត​ដើម្បី​លុប​ចោល​របាំង​សេដ្ឋកិច្ច​ធានា​​តុល្យ​ភាព​ និងមិនទុកឲ្យខឿនសេដ្ឋកិច្ចមិនធ្លាក់ចូលក្នុងវិបត្តិ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ