29/10/2015 10:22 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung អះ​អាង​ថា វៀត​ណាម​ម្ចាស់ការ​សកម្ម​អនុវត្ត​ទស្សន​​វិស័យ​​សហគមន៍​អាស៊ាន​២០២៥​


នាយករដ្ឋមន្ត្រី Nguyen Tan Dung អះអាងថា វៀតណាមម្ចាស់ការសកម្មអនុវត្តទស្សនវិស័យសហគមន៍អាស៊ាន២០២៥

នារសៀលថ្ងៃទី២៨ខែតុលាឆ្នា២០១៥ នៅក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀត​ណាម លោក Nguyen Tan Dung អញ្ចើញ​ចូលរួម​និងថ្លែង​មតិ​បើក​សន្និសីទរដ្ឋមន្ត្រីបរិស្ថាន​អាស៊ានលើកទី១៣ សន្និសីទរដ្ឋមន្ត្រីបរិស្ថាន​អាស៊ាន+៣លើក​ទី១៤​ និងសន្និសីទទាក់ទិន។

​ថ្លែងមតិបើកសន្និសីទ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានអះអាងថាអនុវត្ត​ទស្សន​វិស័យសហគមន៍​អាស៊ាន២០២៥ វៀតណាមសន្យាបន្ត​ខំប្រឹង​ប្រែងរួម​ចំណែក​កំលាំង​កាយ​ចិត្ត​របស់​ខ្លួន​សំរាប់​កិច្ច​សហប្រតិបត្តិការ​ដំបន់​ដោយ​ទិ​ស​ស្លោកម្ចាស់ការ​សកម្ម និងមានការទទួលខុសត្រូវ រួមចំណែកកសាងអាស៊ាន មួយតភ្ជាប់​សាម​គ្គីឯ​ក​ភាព​និង​មានតួនាទីកាន់​តែសំខាន់ នៅដំបន់និងអន្តរជាតិ។ នាយករដ្ឋមន្ត្រី​Nguyen Tan Dung បានលើកច្បាស់ថា៖

“នាបច្ចុប្បន្នបំរ៉ែបំរួល​អាកាសធាតុបំពូល​បរិស្ថាន​សន្តិសុខ​ស្បៀងអាហារ និង​ប្រភពទឹក​បានក្លាយទៅ​ជាបញ្ហា​ដ៏ធំធេង​របស់ដំបន់ និងសកលលោក។ ភារកិច្ចលំបាកធ្ងន់​ធ្ងរ​ចំពោះ​ប្រទេស​យើង​នីមួយៗ​គឺត្រូវ​ប្រមូល​ផ្ដុំអភិវឌ្ឍន៍​សេដ្ឋកិច្ច​ និងការពារល្អ​បរិស្ថាន ចាត់ទុកការពារបរិស្ថានជាគោលដៅផង ជាខ្លឹមសារសារវន្តនៃការអភិវឌ្ឍន៍​និរន្តរភាពផង៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ