16/02/2016 09:42 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung អញ្ជើញចូលរួមសន្និសីទជាន់ខ្ពស់ពិសេសអាស៊ាន-អាមេរិក


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Tan Dung (រូបថតៈ AFP)

នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រីវៀតណាម​ លោក Nguyen Tan Dungបាន​ដឹក​នាំគណៈ​ប្រតិភូជាន់​ខ្ពស់​រដ្ឋាភិបាល វៀតណាម បានមកដល់ព្រលាន​យន្តហោះអន្តរជាតិ Palm Spring រដ្ឋ California ប្រទេស​អាមេរិក​ អញ្ជើញចូលរួមសន្និសីទកំពូលពិសេស​អាស៊ាន -អាមេរិក​ ដែលបានប្រារព្ធនៅ​Sunnylands រដ្ឋ California ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី១៥​និង១៦ខែ​កុម្ភៈ។ សន្និសីទ​កំពូល​ពិសេស​អាស៊ាន-អាមេរិក​នឹង​ចាប់​ផ្តើម នាថ្ងៃទី១៦ខែ​កុម្ភៈ​តាមម៉ោងតំបន់។ នា​យករដ្ឋមន្ត្រី Nguyen Tan Dung រួម ជាមួយ​ប្រធានា​ធិបតី​អាមេរិក​និងថ្នាក់​ដឹក​នាំ​អា​ស៊ាន នឹងចូលរួមសម័យពិភាក្សា​ ស្តីពីសេដ្ឋកិច្ច-ពាណិជ្ជកម្មនិងការពិភាគ្សាស្តីពី​ការ​ពារ​សន្តិភាព​ ភាព​សម្បូររុងរឿង​និងសន្តិសុខ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ នា​យករដ្ឋមន្ត្រី Nguyen Tan Dung នឹង​មាន​ជំនួប​ទ្វេភាគី​ ជាមួយថ្នាក់ដឹកនាំនៃប្រទេស​មួយចំនួននៅ ក្នុងសន្និសីទលើកនេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ