21/02/2016 09:54 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី Nguyen Tan Dung ចូលរួមពិធីរំលឹកខួបលើកទី៧០​នៃទិវា​ប្រពៃណី​កង​កម្លាំង​ចារ​កម្មនគ​បាល​ប្រជាជ​ន​


នាយករដ្ឋមន្ត្រី Nguyen Tan Dung ថ្លែងមតិក្នុងពិធី(រូបថតៈ cand)

នាព្រឹកថ្ងៃទី១៩ ខែ​កុម្ភៈ ឆ្នាំ២០១៦​បក្សភាគ​នគបាល​មជ្ឈឹមនិង​ក្រសួង​នគបាល​វៀត​ណាម បាន​រៀប​ចំ​ពិធី​រំលឹក​ខួប​លើកទី៧០ នៃទិវាប្រពៃណីកងកម្លាំងចារកម្មនគបាល​ប្រជាជន ថ្ងៃទី២១ ខែកុម្ភៈ និង​ទទួល​គ្រឿង​ឥស្សរិយ​យសហូជីមិញលើក​ទី៣សម្រាប់ កមកម្លាំងចារកម្មនគបាលប្រជាជន។ អញ្ជើញចូលរួម​នៅពិធី​នេះ នាយក​រដ្ឋមន្ត្រី​លោក Nguyen Tan Dung បានអះអាងថា តាមរយៈពេល៣០ឆ្នាំ ផ្លាស់ប្តូរថ្មី​កងកម្លាំង​ចារកម្ម នគបាល​ប្រជាជន បានម្ចាស់ការក្តាប់ជាប់ស្ថានភាព ដាក់ចេញសំណើរនិងធ្វើ​សេនាធិ ការ​ជាមួយ​ថ្នាក់​ដឹក​នាំបក្ស​ រដ្ឋនូវបញ្ហាសំខាន់​ជាច្រើន មានចរិតលក្ខណៈ​យុទ្ធសាស្ត្រ​លើវិស័យ​កិច្ចការ​ផ្ទៃក្នុង និង​កិច្ច​ការ​បរទេស។​ លោក Nguyen Tan Dung​ បានសំ ណូម​ពរឲ្យ​កម្លាំង​ចារ​កម្មនគបាល​ប្រជាជន​ខំប្រឹង​ប្រែង​ហាត់ពត់​លត់​ដំខ្លន​ផ្លាស់ប្តូរថ្មី លើក​កំពស់មនសិការ ឆន្ទៈមោះមុត និងលើកកំពស់កិច្ចការគ្រប់វិស័យ​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព។ ទន្ទឹមជាមួយគ្នានោះ កងកម្លាំងចារកម្មនគបាលប្រជា​ជន​ត្រូវម្ចាស់ការធ្វើសេនា ធិការ ដាក់​ចេញ​សំណើរ ជាពិសេសលើបញ្ហាទាក់ទិនដល់​សន្តិសុខជាតិ ពង្រីក​កម្លាំង ពលំ​នៃប្រព័ន្ធ​នយោបាយ​ទាំងមូល និង​ឆ្លៀត​យកការ​គាំទ្រ​ជួយ​ឧបត្ថម្ភរបស់រប្រជាជន ពង្រីកទំនាក់ទំនងជាមួយដៃគូអន្តរជាតិសំដៅ​បំពេញ​ល្អសំណូម​ពរ ភារកិច្ចការពារ សន្តិសុខមាតុប្រទេស៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ