20/02/2017 10:06 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញ​អុជ​ធូប​រំលឹក​វិញ្ញាណក្ខ័ន្ធ​លោក​ប្រធាន​ហូជីមិញ​


លោក Nguyen Xuan Phuc និងក្រុមការងារអញ្ជើញទៅដាក់កម្រងផ្កានិងអុជធូបរំលឹកវិញ្ញាណក័្ខន្ធលោកប្រធានហូជីមិញ

​ក្នុងឱកាសដើមនិទាឃៈរដូវឆ្នាំ២០១៧ នារសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៧ នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាល​វៀត​ណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ទៅ​ដាក់​កម្រង​ផ្កា និង​អុជធូបរំលឹក​វិញ្ញាណក័្ខន្ធ​លោក​ប្រធាន​ហូជីមិញ​​នៅមណ្ឌល​ជាតិ​ពិសេស Kim Lien នៅខេត្ត Nghe An។ នៅទី​នេះ លោក Nguyen Xuan Phucនិង​ក្រុម​ការ​ងារ​​បានគោរព ដាក់កម្រងផ្កា អុជធូប​និងសម្តែង​នូវការដឹង​គុណយ៉ាង​ជ្រាលជ្រៅ ចំពោះគុណ​បំណាចនិង​បុព្វហេតុ​ដ៏​ឧត្តងឧត្តម របស់លោក​ប្រធានហូជីមិញ។ ក្នុងឱកាសនេះដែរ​លោកនាយករដ្ឋ​មន្ត្រីនិង​ក្រុមការងារ​បាន​​អញ្ជើញ​ទៅទស្សនាបេតិកភ័ណ្ឌ និងរមណីដ្ឋាន​ដែលផ្សា​ភ្ជាប់ជាមួយ​នឹងស្រុកកំណើត និង​ក្រុម​គ្រួសារ​របស់​លោក​ប្រ ធានហូជីមិញ។​ ក្នុងដំណើរទស្សន​ប័ណ្ណាល័យ Lang Sen នាយក​រដ្ឋមន្ត្រី មានបំ​ណងថា​គណៈកម្មការ​គ្រប់គ្រង​នៅ​ទីនេះ គប្បីប្រមូលផ្តុំឲ្យបានច្រើនថែមទៀតនូវ សៀវភៅ​ពហុបែបបម្រើមិត្តអ្នកអានគ្រប់វ័យ​សំដៅ​​លើក​កំពស់​ចំណេះ​ដឹង​និងវប្ប ធម៌ជូនប្រជាជន​គ្រប់ស្រទាប់ ឆ្លើយតបទៅនឹង​តម្រូវការអាន​សៀវភៅ​របស់​​ប្រជាជន ភូមិ Sen Kim Lien ខេត្ត Nghe An ជាប្រភព​កំណើត​ប្រពៃណី​ស្នេហា​ជាតិ ប្រពៃណីបដិវត្តន៍​ឧស្សាហ៍​​ព្យាយាម​​រៀន​សូត្រ​ និងជាស្រុក​កំណើត​របស់លោក​ប្រធានហូជីមិញ ជាទីគោរពស្រឡាញ់៕
 

តាម​  VOV5 - វិទ្យុសំឡេង​វៀតណាម
 

បណ្តាអត្ថបទបានផ្សាយ