19/01/2017 10:05 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅដល់ស្វីសចូលរួមសន្និសីទ WEF


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទៅដល់ស្វីសចូលរួមសន្និសីទ WEF

នាយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ តាម​ម៉ោងវៀត​ណាម ចំនឹង​ម៉ោង៥ រសៀល​តាម​ម៉ោងស្វីស​នោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល​​វៀតណាម លោក Nguyen Xuan Phuc និងគណៈប្រតិភូជាន់​ខ្ពស់វៀតណាម បានអញ្ជើញ​ទៅដល់​អាកាសយានដ្ឋាន​អន្តរជាតិ Zurich ចាប់ផ្តើម​ដំណើរ​ទស្សន​កិច្ច​ចូល​រួម​សន្និសីទ​ប្រចាំ​ឆ្នាំ​លើកទី​៤៧​ នៃវេទិកា​សេដ្ឋកិច្ចពិភពលោក (WEF)​ចាប់ពី​ថ្ងៃទី១៧​ដល់ថ្ងៃទី២១​ ខែមករា ឆ្នាំ២០១៧ តាម​សេចក្តីអញ្ជើញ របស់ប្រធាន WEF លោក Klaus Schwab។ យោងតាមរបៀបវារៈ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នឹងអញ្ជើញចូលរួមនិង​ថ្លែងមតិ នៅ​សម័យប្រជុំពេញ​អង្គមួយចំនួន​នៃសន្និសីទ។​ តាមគម្រោង នាយក​រដ្ឋមន្ត្រី​នឹងមាន​ការជួបសន្ទនា​ទ្វេភាគី ជាមួយ​ប្រធាន WEF លោក Klaus Schwab ជួបសម្តែងការ​គួរសម ប្រធានាធិបតីស្វីស លោក Doris Leuthard និងថ្នាក់ដឹកនាំ​មួយចំនួនដែល ចូករួម​សន្និសីទ​នេះផង​ដែរ​៕
 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ