06/12/2016 09:42 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាអង្គភាពអាជីវកម្មវៀតណាម


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមវេទិកាអង្គភាពអាជីវកម្មវៀតណាម

នាព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមវេទិកាអង្គភាពអាជីវកម្មវៀតណាម ២០១៦ (VBF)។ វេទិកាឆ្នាំនេះមានប្រធានបទ “លើកកំពស់តួនាទីរបស់ផ្នែកសេដ្ឋកិច្ចឯកជន”។ ថ្លែងមតិក្នុងវេទិកានេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញបកស្រាយនូវបញ្ហាចំនួន៧ដែលអ្នកវិនិយោគលើកឡើងពិភាគ្សា។ នោះគឺបង្កើនសមត្ថភាព​សម្រាប់អង្គភាពអាជីវកម្មធុនតូចនិងមធ្យម ជម្រុញឧស្សាហកម្ម​ឧបត្ថម្ភ អភិវឌ្ឍន៌ទីផ្សារទុន ថាម​ពល​ស្អាតនិងកកើតឡើងវិញបញ្ហាបម្រែបម្រួលអាកាសធាតុនិងការពារបរិស្ថានជាដើម។ ចំពោះសហគមន៍អង្គភាពអាជីវកម្មបរទេស នាយក រដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“រីឯភាគីអង្គភាពអាជីវកម្មវិនិយោគបរទេស FDI វិញ រដ្ឋាភិបាលមានបំណងថា អង្គភាពអាជីវកម្មវិនិយោគបរទេសនឹងជឿជាក់ទៅលើការកែទម្រង់របស់វៀតណាម ជម្រុញការផ្លាស់ប្តូរបច្ចេកវិទ្យាជឿលឿន បណ្តុះបណ្តាល​ប្រភពធនធានមនុស្ស​ ចែករំលែកបទពិសោធន៍គ្រប់គ្រង រួមដៃជាមួយវៀតណាមការពារប្រភពធនធាន​ធម្មជាតិ​ផងដែរ”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ