02/06/2017 10:21 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីលាងសាយភាជន៍របស់រដ្ឋអំណាចអាមេរិក


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក
លោក Rex Tillerson (រូបថតៈ TTXVN)

នៅទីនេះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានសង្កត់ធ្ងន់ថា មានឱកាសជាច្រើនកំពុងបើកចេញសម្រាប់ទំនាក់ទំនងវៀតណាម-អាមេរិកលើគ្រប់វិស័យជាពិសេសគឺវិស័យសហប្រតិបត្តិការពាណិជ្ជកម្ម -វិនិយោគ សន្តិសុខ - ការពារជាតិនិងក្នុងការដោះស្រាយរាល់បញ្ហាតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា។ អញ្ជើញធ្វើការឆ្លើយតបវិញ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកនិងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែករក្សាសន្ទះអភិវឌ្ឍន៍ទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក ជាពិសេស រួមចំណែករក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការ អភិវឌ្ឍន៍ ក្នុងតំបន់និងលើពិភពលោកនាប៉ុន្មានសតវត្សខាងមុខ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ