10/08/2017 11:02 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៥០នៃទិវាបង្កើតអាស៊ាន


 
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Vũ Dũng/VOV) 

នាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ នាយករ​ដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក​ Nguyen Xuan Phuc បាន​អញ្ជើញជាអធិបតីភាពពិធី​រំលឹក ​ខួបលើក ទី៥០នៃទិវាបង្កើតអាស៊ាននិ​ង​រយៈពេល ២២ឆ្នាំ​វៀត​ណាម ចូលជា​សមាជិកអាស៊ាន។ 
 
អញ្ជើញថ្លែងមតិក្នុង​ពិធី លោក Nguyen Xuan Phuc បានរំលឹក​ឡើងវិញ​នូវសមិទ្ធិ​ដែល​អាស៊ាន​សម្រេច​បាន​តាម​រយៈកំណាត់​ផ្លូវអភិវឌ្ឍន៍​ នាពាក់​កណ្តាលទសវត្សកន្លងទៅ។ បច្ចុប្បន្ន​នេះ អាស៊ានបានក្លា​យទៅជា សហគមន៍សាមគ្គី​ រឹងមាំ អនុវត្តសកម្មភាពផ្អែ​កទៅលើច្បាប់ មានការតភ្ជាប់​ លើគ្រប់ជ្រុង​ជ្រោយ រួម​ចំណែក​សំខាន់​ក្នុងការរក្សា​សន្តិភាព ស្ថិរភាព សហ ប្រតិ​បត្តិការនិងអភិវឌ្ឍ​ន៍ក្នុងតំបន់ ជាពិសេស​មានតួនា​ទីនិង​ឋានៈ​កាន់​តែខ្ពស់ ក្នុងតំបន់និងលើពិភពលោក។​ លោកអញ្ជើញមានប្រ​សាសន៍​ថា៖
 
“វៀតណាម​ជានិច្ចកាលចាត់ទុ​កអាស៊ានជាសសរទ្រង់និងជាអាទិ​ភា​ព​យុទ្ធសាស្ត្រ។ យើងខ្ញុំសន្យា​ថា នឹង​បន្តការ​តភ្ជាប់​និងខិត​ខំប្រឹង​ប្រែង​រួមសហ​ការ ជាមួយប្រទេសសមាជិកនានាកសា​ងសហគមន៍​អាស៊ាន​មួយ សាមគ្គី សន្តិ​ភាព ស្ថិរភាព​និងរឹងមាំ អនុវត្តត្រឹមត្រូ​វននិងប្រកប​ដោយប្រ​សិទ្ធភាព​រាល់ការ សន្យានិង​សហការ​ជិត​ស្និទ្ធិសំដៅ​អនុវត្ត​ប្រកបដោយជោ​គជ័យ ទស្សនៈ វិស័យសហ​គមន៍អាស៊ាន២០២៥ និងបណ្តាផែនការមេ ដោយ​ផ្អែក​លើសស​រ​ ទ្រង់ទាំងបីរ​របស់សហគមន៍ រួម​ចំណែករក្សាសន្តិ​​ភាព ​ស្ថិរភាព សហប្រតិបត្តិ​ការនិងអភិវឌ្ឍន៍”៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ