12/03/2017 10:39 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមពិធីបើកមហោស្រពកាហ្វេBuon Me Thuot លើកទី៦


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ Vu Dung)

មហោស្រពកាហ្វេ Buon Me Thuot លើកទី៦និងមហោស្រពវប្បធម៌ គងឃ្មោះ Tay Nguyen បានប្រារព្ធនាយប់ថ្ងៃទី១០មិនានៅខេត្ត Dak Lak។ អញ្ជើញថ្លែងមតិក្នុងពិធី នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា គ្រាប់កាហ្វេ Tay Nguyen មិនត្រឹមតែជាផលិតផលនិមិត្តរូបឲ្យឧស្សាហកម្មតំបន់ដីក្រហម Bazan ប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាលក្ខណៈ ស្រស់ស្អាតនៃតំបន់ដែលបានចាត់ទុកដូចជា “ដំបូលឥណ្ឌូចិន”ទៀតផង។ គ្រាប់កាហ្វេជួយផ្សាភ្ជាប់ចំណងមិត្តភាព រវាងវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ។ ស្តីពីទស្សនៈវិស័យអំពី Tay Nguyen ថ្មីមួយ លោក Nguyen Xuan Phuc បានចាត់ទុកថា

គប្បីនាំ Tay Nguyen ឲ្យក្លាយទៅជាតំបន់ខ្ពង់រាបសម្បូរភោគផល ក្នុងវិស័យកសិកម្មសរីរាង្គ ជីវៈចម្រុះនិងមានវប្បធ៌សម្បូរបែប។ គន្លឹះអភិវឌ្ឍន៍ប្រកបដោយជោគជ័យរបស់តំបន់ខ្ពង់រាបនេះ គឺ Tay Nguyen ត្រូវក្លាយទៅជានិមិត្តរូបនៃវិស័យ ទេសចរណ៍វៀតណាមពោរពេញទៅដោយលក្ខណៈវិសេសវិសាលនិងបេតិកភ័ណ្ឌ​ របស់​តំបន់អាស៊ី។ តាមនោះ នាយករដ្ឋមន្ត្រីស្នើឲ្យតំបន់ Tay Nguyen គប្បីមានយុទ្ធនាការនិរន្តរភាពនិងពង្រីកឲ្យបាននូវវប្បធម៌រូបីនិងអរូបី ដែលជាមោទនភាពរបស់សហគមន៍ Ede, Jarai, M’nong, Ba Na និង Kinh ក្នុងសហគមន៍ជនជាតិវៀតណាម។​ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“យើងត្រូវធ្វើយ៉ាងម៉េចដើម្បីឈ្មោះ Tay Nguyen នេះបានដិតជាប់ក្នុងបេះដូងនិងអារម្មន៍របស់មនុស្សគ្រប់រូបដែលជក់ចិត្តនឹងកាហ្វេលើគ្រប់ទិសទី។ យើងគប្បីរួមគ្នាប្រែក្លាយទីនេះឲ្យក្លាយទៅជាទីមកដល់សម្រាប់អ្នកស្រឡាញ់កាហ្វេ។ ជាកន្លែងដែលយើងអាចពិសារកាហ្វេក្នុងបរិយាកាសនៃសម្លេងគងឃ្មោះជាពិសេសក្នុងភាពកក់ក្តៅរួសរាយរាក់ទាក់របស់ប្រជាជនតំបន់ផងដែរ”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ