16/08/2016 08:14 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញចូលរួមកម្មវិធីសិល្បៈ “Truong Bon - បទចម្រៀងអមតៈ”


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញប្រគល់អំណោយជូនចំពោះគ្រួសារវីរៈជនដែលពលីជីវិតដ៏អង់អាចក្លាហាននិងអ្នកសាក្សីប្រវត្តិ
សាស្ត្រនៅផ្សែផ្លូវរឿងព្រេន Truong Bon

កម្មវិធីសិល្បៈ​មានឈ្មោះ​ថា “Truong Bon - បទចម្រៀងអមតៈ” ទើប​នឹង​បាន​ប្រព្រឹត្តទៅ នាយប់ថ្ងៃទី​១៤ខែ​សីហា ឆ្នាំ​២០១៦ នៅមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ​ Truong Bon ស្រុក Do Luong ខេត្ត Nghe An។ “Truong Bon - បទចម្រៀងអមតៈ”​ ជាកម្ម​វិធីសិល្បៈពិសេស  ជាការ​តប​ស្នង​សង់​គុណ​របស់​ជំនាន់​បច្ចុប្បន្ន​ជូន​​ចំពោះ​វីរៈជន ដែលបានពលីជីវិតនៅទឹកដី Truong Bon -កន្លែង​ដែលក្លាយទៅរឿងព្រេង​អមតៈ​និងជា​និមិត្ត​រូប​ នៃភាពក្លាហាននិងស្មារតី បរិវត្តន៍ខ្ជាប់ខ្ជួនរបស់កងកម្លាំង​យុវជន​ស្ម័គ្រ​ចិត្ត។ ជាសកម្មភាព​រំលឹក​ខួប​លើក​​ទី៦៩​នៃទិវា​យុទ្ធជនពលី និង​ពិការ​ខួបលើកទី៦៦ នៃទិវាប្រពៃណីយុវជនស្ម័គ្រចិត្ត និងខួបលើកទី៤៨ទិវា​​ជ័យ​ជម្នះ Truong Bon ហើយ​កម្មវិធីនេះក៏បានសម្តែង​នូវគុណធម៌ “ផឹកទឹកនឹកដល់ប្រ​ភព​ដើម” និង​ជាសេចក្តី​អំពាវ​នាវ រៃអង្គ្រាសប្រាក់ជូនទៅដល់អតីតយុទ្ធជន​ស្ម័គ្រ​ចិត្តរាប់​រយ​នាក់ និង​ក្រុង​គ្រួសារ​យុទ្ធជន​ពលី​មាន​ស្ថានភាព​លំបាក​ពិសេស​ទៀត​ផង។ រាត្រី​សម្តែងសិសល្បៈ​នេះ ក៏បាន​សម្តែង​នូវបទ​ចម្រៀង​អមតៈ​របស់​​យុវជន​ក្នុង​អំឡុង​ពេលសង្គ្រាម​រំដោះ ឯកភាពប្រ​ទេសជាតិ និងជានិមិត្តរូបដ៏ឧត្តងឧត្តមនៃ​លិទ្ធិវី​រៈជន​បដិវត្តន៍​​វៀត​ណាម​។

​នៅក្នុងពិធីនេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Xuan​ Phuc  បាន អញ្ជើញ​ប្រគល់​អំណោយ​ជូន ចំពោះគ្រួសារវីរៈ​ជន​ដែលពលីជីវិតដ៏​អង់អាច​ក្លាហាន​និង​អ្នកសាក្សី​ប្រវត្តិសាស្ត្រ​នៅផ្សែ​ផ្លូវ​រឿង​ព្រេន​ Truong Bon៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ