04/11/2016 10:22 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយអនុប្រធាន ADB និងនិពន្ធនាយកទស្សនាវដ្តី The Economis

នៅខាងក្រៅសន្និសីទសេដ្ឋកិច្ចការបរទេស២០១៦ នាយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហូជីមិញ នាយក​រដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបជាមួយអនុប្រធានធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) លោក Stephen Groff ។ នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានអះ​អាង​ថា វៀតណាមយកចិត្តទុកដាក់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ ADB និងថ្លែងអំណរគុណចំ​ពោះ​ការ ដែល ADB បានសន្យាចំណាយប្រាក់ចំនួន ១ ពាន់លានដុល្លាក្នុង ១ ឆ្នាំ សម្រាប់ជួយឧបត្ថម្ភ​លើ​គម្រោង​ការទាំងអស់ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រដៃគូជាតិដំណាក់កាល ២០១៦ - ២០២០។ រីឯខ្លួនវិញ លោក Stephen​ Groff បានវាយតម្លៃខ្ពស់ ចំពោះរាល់ដំណោះស្រាយដែលរដ្ឋាភិបាលវៀតណាមកំពុងអនុវត្តសំដៅរៀប​ចំ​ខឿន​សេដ្ឋកិច្ចឡើងវិញ ផ្លាស់ប្តូកំណើននិងធ្វើសមាហរណកម្មអន្តរជាតិ។


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានទទួលជួបជាមួយលោក
Charles Goddard និពន្ធនាយកទស្សនាវដ្តី The Economist

ក៏នាយប់ថ្ងៃទី២វិច្ឆិកា នៅទីក្រុងហូជីមិញ លោក Nguyen Xuan Phuc បានទទួលជួបជាមួយ លោក Charles Goddard និពន្ធនាយកទស្សនាវដ្តី The Economist។ នៅទីនេះ លោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់ The Economist និងក្រសួងការបរទេសវៀតណាមដែលសហការរៀបចំសន្និសីទ​សេដ្ឋកិច្ចការបរទេស ព្រម​ទាំងជឿជាក់ថា សន្និសីទឆ្នាំនេះនឹងរួមចំណែកផ្សព្វផ្សាយវិស័យសេដ្ឋកិច្ចរបស់​វៀតណាមទៅដល់សហគមន៍អង្គភាពអាជីវកម្មអន្តរជាតិ។
 

រីឯខ្លួនវិញ លោក Charles Goddard បានសម្តែងនូវការយកចិត្តទុកដាក់ទៅលើរាល់វិធានការផ្លាស់ប្តូររូបសណ្ឋានអភិវឌ្ឍន៍និងបង្កើនទិន្នផលរបស់វៀតណាមក៏ដូចជារាល់ការលំបាក ដែលវៀតណាមនឹងជួបប្រទះខណៈពេលអនុវត្តផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ