02/06/2017 10:21 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ទទួលជួបជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយ 
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក លោក Wibur Ross  (រូបថតៈ Vu Dung- Pham Huan)

នៅទីនេះលោក Nguyen Xuan Phuc បានស្នើឲ្យក្រសួងពាណិជ្ជកម្មអាមេរិកទទួលស្គាល់យ៉ាងឆាប់ៗ បទបញ្ញត្តិ សេដ្ឋកិច្ចទីផ្សារសម្រាប់វៀតណាម ដោះស្រាយរាល់បញ្ហាពាណិជ្ជកម្មរវាងប្រទេសទាំងពីរឈរលើមូលដ្ឋានយន្តការកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជកម្មវិនិយោគ TIFA ក៏ដូចជារាល់ការកំណត់របស់ WTO ផងដែរ។ រីឯខ្លួនវិញ រដ្ឋមន្ត្រីពាណិជ្ជកម្មសហរដ្ឋអាមេរិកបានអះអាងថា គោលដៅរួមគឺត្រូវបង្កើនកំណើនពាណិជ្ជកម្មទ្វេភាគីដោយឈរលើមូលដ្ឋានមានផលប្រយោជន៍រួម។លោករដ្ឋមន្ត្រីក៏បានឯកភាពថា ភាគីទាំងពីរគប្បីចាប់ផ្តើមអនុវត្តឡើងវិញនូវយន្តការផ្លាស់ប្តូរអំពី បទបញ្ញត្តិទីផ្សារសម្រាប់វៀតណាម។

ក្រោយជំនួបនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងលោក Wibur Ross បានអញ្ជើញជាកកស្សិណសាក្សីការប្រគល់ឯកសារសហប្រតិបត្តិការមួយចំនួនដែលសហគ្រាសនៃប្រទេសទាំងពីរបានចុះហត្ថលេខាក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ