13/09/2017 09:54 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស្លូវ៉ាគី


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស្លូវ៉ាគី

នារសៀលថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​ជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតស្លូវ៉ាគី លោក Igor Pacolak មកជំរាបលាក្នុងឱកាសបញ្ចប់បេសកកម្មការទូតនៅវៀតណាម។ នៅក្នុងពិធីទទួលនាយករដ្ឋមន្ត្រីលោក  Nguyen Xuan Phuc បានជូនដំណឹងថា៖ ឧបនាយករដ្ឋមន្ត្រី លោក Vuong Dinh Hue នឹងធ្វើដំណើរទស្សនកិច្ចជាផ្លូវការនៅស្លូវ៉ាគីនិងទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះ  ភាគីទាំងពីរបានផ្លាស់ប្តូរនិងឯកភាពអំពីបណ្ដាវិធានការជំរុញកិច្ចសហប្រតិបត្តិការលើច្រើនវិស័យ ជាពិសេសគឺវិស័យសេដ្ឋកិច្ច ការវិនិយោគ។
នាយករដ្ឋមន្ត្រីបានថ្លែងថា៖នឹងបង្កើតលក្ខណះងាយស្រួលសម្រាប់អង្គភាពអាជីវកម្មស្លូវ៉ាគី វិនិយោគធ្វើអាជីវកម្ម​នៅប្រទេសវៀតណាម ហើយបានស្នើដល់ស្លូវ៉ាគីបន្តគាំទ្រនិងលើកកម្ពស់ទំនាក់ទំនងដៃគូនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិង EU  ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​វៀត​ណាម​-សហភាពអឺរ៉ុប (EVFTA) យ៉ាងឆាប់ៗ។ ហើយវៀតណាមត្រៀមខ្លួនជួយដល់ប្រទេសស្លូវ៉ាគីបង្កើនទំនាក់ទំនងជាមួយអាស៊ាននិងប្រទេសជាសមាជិកនានាផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ