14/11/2016 10:06 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ជួបប្រាស្រ័យជាមួយបញ្ញវន្តឆ្នើម


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយអ្នកជំនាញការ បញ្ញាវ័ន្តនិងអាជីវករឆ្នើមជា អាណិកជនវៀតណាមនៅបរទេស។

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅក្នុងឱកាសចូលរួមសន្និសីទជនវៀតណាមនៅឯបរទេសដែលកំ​ពុង​ប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រីការបរទេសលោក Pham Binh Minh បានអញ្ជើញជួបសំណេះសំណាលជាមួយអ្នកជំនាញការ បញ្ញាវ័ន្តនិងអា
ជីវករឆ្នើមជាអាណិកជនវៀតណាមនៅបរទេស។ ជំនួបនេះជាវេទិកាបើកទូលាយមួយសម្រាប់អ្នកជំនាញការ​ អ្នកស្រាវជ្រាវផ្លាស់ប្តូរយោបល់នាំចេញគោលគំនិតថ្មីច្រើន រួមចំណែកទៅក្នុងដំណើរការអភិវឌ្ឍន៍របស់ប្រទេសជាតិ។ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc អញ្ជើញផ្តល់អនុសាសន៍ថា៖        “ខ្ញុំសប្បាយរីករាយណាស់ខណៈដែលបានស្តាប់រឿងរ៉ាវស្តីពីការចាប់ផ្តើមអាជីពនៅវៀតណាមរបស់អាណិកជន។ ក្នុងនោះ​ខ្ញុំបានចាប់អារម្មណ៍ចំពោះរឿងរបស់បណ្ឌិត Nguyen Thanh My ប្រធានសមាគមអាជីវករវៀតណាមនៅឯបរទេស ទោះបីជាមានអាយុ ៦០ ឆ្នាំក៏ដោយ ប៉ុន្តែលោករូបនេះបានត្រឡប់មកវៀតណាមវិញដើម្បីចាប់ ផ្តើមអាជីពជាថ្មីម្តងទឿត។ ខ្ញុំយល់ថា ក្រៅគោលគំនិតធ្វើអាជីវកម្មនោះគឺទឹកចិត្តស្នេហាស្រុកកំណើតនិងមាតុប្រទេស”។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអះអាងថា នឹងទទួលយករាល់យោបល់ព្រមទាំងប្រគល់ឲ្យក្រសួងការបរទេសរួមជាមួយស្ថាប័ននានាបើកបន្ថែមវេទិកាដើម្បីបញ្ញាវ័ន្តជាអាណិកជនបន្តរួមចំណែក ដើម្បីគោលដៅកសាងប្រទេសជាតិ កាន់តែសម្បូរធូរធាពីមួយថ្ងៃទៅមួយថ្ងៃ៕


តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ