08/07/2017 15:19 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc៖ សហព័ន្ធអាល្លឺម៉ង់ជាដៃគូនាំមុខរបស់វៀតណាមនៅអឺរ៉ុប

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅសហព័ន្ធអាល្លឺម៉ង់ ក្នុងឱកាសចូលរួមសន្និ សីទកំពូល G20 នោះ នាថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសមប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier។ 


នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបសម្តែងការគួរសម
ប្រធានាធិបតីសហព័ន្ធអាល្លឺម៉ង់ លោក Frank-Walter Steinmeier (រូបថតៈ TTXVN)

នៅទីនេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើគោលនយោបាយមុនក៏ដូចជាក្រោយរបស់​វៀត​ណាម​គឺចាត់ទុកអាល្លឺម៉ង់ជាដៃគូមានទំនុកទុកចិត្តនិងសំខាន់ជួរមុខនៅអឺរ៉ុប រួមទាំងមានបំណងចង់ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរទៀតផង។  លោកនាយករដ្ឋមន្ត្រី​វៀត​ណាម​មានបំណងថា ភាគីអាល្លឺម៉ង់នឹងលើកទឹកចិត្តឲ្យសម្ព័ន្ធក្រុមហ៊ុននាំមុខក៏ដូចជាសហគ្រាសធុនតូចនិងមធ្យមរបស់អាល្លឺម៉ង់ ធ្វើការវិនិយោគចូលវៀតណាម។ លោកអះអាងថា វៀតណាមនឹងបង្កលក្ខណៈងាយស្រួល សម្រាប់វិនិយោគិនបរទេសក្នុងនោះមានវិនិយោគិនអាល្លឺម៉ង់ធ្វើការវិនិយោគយូរអង្វែង នៅ​វៀត​ណាម​។​ អញ្ជើញឆ្លើយតប លោក Frank –Walter Steimeier បាន អះអាងថា អាល្លឺម៉ង់ផ្តោតសំខាន់លើការពង្រឹងនិងពង្រីក​ទំនាក់ទំនងមិត្តភាពនិងកិច្ច សហប្រតិបត្តិការជាមួយវៀតណាមជានិច្ច។

ថ្នាក់ដឹកនាំទាំងពីររូបក៏បានពិភាក្សាលើបញ្ហាអន្តរជាតិនិងតំបន់មួយចំនួនដែលមានការយកចិត្តទុកដាក់ដូចគ្នា​។ ចំពោះបញ្ហាសមុទ្រខាងកើត លោក Frank –Walter Steimeier បានអះអាងថា គំាទ្រគោលជំហរដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ និងសេចក្តីថ្លែងការណ៍រួមស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ