01/08/2017 10:06 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី ម៉ូសំប៊ិកចាប់ផ្ដើមបំពេញទស្សនកិច្ចនៅវៀតណាម


នាយករដ្ឋមន្ត្រី ម៉ូសំប៊ិកចាប់ផ្ដើមបំពេញទស្សនកិច្ចនៅវៀតណាម 

នាថ្ងៃទី ៣១ ខែកក្ដដា ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋម៉ូសំប៊ិកលោក  Carlos Agostinha do Rosario បានចាប់ផ្ដើមបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ៣១ កក្ដដា ដល់ថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០១៧ តាមសេចក្ដី​អញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ។ ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀត​ណាម​របស់លោក Carlos Agostinha do Rosario សំដៅបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម - ម៉ូសំប៊ិក ផ្លាស់ប្ដូររាល់វិធានការសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ក៏ដូចជាលើវិស័យ​ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា៕

តាម VOV5- វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ