01/03/2017 10:18 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រី៖វៀតណាមប្តេជ្ញាចិត្តរក្សារឹងមាំអធិបតេយ្យភាពកោះសមុទ្រមាតុប្រទេស


នាយករដ្ឋមន្ត្រី៖វៀតណាមប្តេជ្ញាចិត្តរក្សារឹងមាំអធិបតេយ្យភាពកោះសមុទ្រមាតុប្រទេស

នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅកំពង់ផែកងពល ​នាវាមុជទឹក ១៨៩ កងទ័ព​ជើង​ទឹកទីបញ្ជាការកងទ័ពជើងទឹកបានប្រព្រឹត្តទៅពិធីបង្ហូតទង់ជាតិ ​នាវា​មុជទឹក​ពីរគ្រឿងមានឈ្មោះ Da Nang និង​ Ba Ria – Vung Tau។ នេះជានាវាមុជទឹកចំនួន ២​ ចុងក្រោយ ក្នុងចំណោមនាវាមុជទឹកទំនើបចំនួន៦ ដែលបានរុស្ស៊ីដំឡើងតាមកិច្ចសន្យារវាងភាគីទាំងពីរ ចាប់ពីឆ្នាំ ២០០៩។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc បានអះអាងថា៖

“ យើងត្រូវអះអាងថា៖ គោលមាគា៍ការពារប្រទេសរបស់វៀតណាមគឺ​សន្តិភាពនិងស្វ័យការពារ។ ការ​ទំ​នើប​ភាវូបនីយកម្មយោធានេះ ​មិនម៉ែនជាការប្រណាំងសព្វវុធទេ ហើយក៏មិនតម្រង់ទៅលើប្រទេសជាតិណាមួយទេ ប៉ុន្តែដើម្បីការពាររឹងមាំអធិបតេយ្យភាពកោះសមុទ្រនិងតំបន់ខ្ពង់រាបបាត​សមុទ្រ​ប្រទេសជាតិ ក្នុងគ្រប់កាលៈទេសៈ។ កម្មាភិបាល​ និងយុទ្ធជនម្នាក់ៗ ​ត្រូវធ្វើអស់ពីកម្លាំងកាយចិត្ត ដើម្បីរក្សាអធិបតេយ្យភាពកោះសមុទ្រ​ដ៏ពិសិដ្ឋ​របស់ប្រទេសជាតិ និងរក្សាសន្តិភាពនៅតំបន់សមុទ្រខាងកើត។”

ក៏ក្នុងឱកាសនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc ក៏បាន​ស្នើអោយកងកម្លាំងប្រដាប់អាវុធនិយាយរួម និងកងទ័ពជើងទឹកនិយាយដោយឡែក ជួយជ្រោមជ្រែងអនុវត្តយ៉ាងហ្មត់ចត់គោលការណ៍របស់បក្ស និងរដ្ឋ ក្នុង​ការងារដោះស្រាយជំលោះនៅសមុទ្រខាងកើត។ ដោយមានសុច្ឆន្ទះ និងការ​ខំប្រឹងប្រែងរបស់ខ្លួនវៀត ណាមប្តេជ្ញាចិត្តរក្សា ការដោះស្រាយជំលោះនៅ​សមុទ្រខាងកើតដោយសន្តិវិធី ផ្អែកទៅលើច្បាប់អន្តរជាតិ អនុសញ្ញាអង្គការ​សហប្រជាជាតិស្ដីអំពីច្បាប់សមុទ្រឆ្នាំ១៩៨២ សេចក្ដីថ្លែងការណ៍របស់ភាគីនានានៅសមុទ្រខាងកើត (DOC) ច្បាប់សមុទ្រវៀតណាម ឆ្នាំ ២០១២ និងបន្តកសាង​ក្រមប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (COC) ដើម្បីតំបន់សមុទ្រ​ខាង​កើតប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព និងអភិវឌ្ឍន៍ ដើម្បី​ផលប្រយោជន៍​របស់ប្រទេសទាំងឡាយក្នុងតំបន់និងលើពិភពលោក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ