09/08/2016 10:21 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីអបអរសាទរគណៈប្រតិភូកីឡាករវៀតណាម ប្រកួតបានល្អនៅ Olympic 2016


នាយករដ្ឋមន្ត្រីអបអរសាទរគណៈប្រតិភូកីឡាករវៀតណាម ប្រកួតបានល្អនៅ Olympic 2016

ទទួលបានព័ត៌មាន៖កីឡាករបាញ់កាំភ្លើង Hoang Xuan Vinh ដណ្ដើមបានរង្វាន់មេដាយមាស នៅ Olympic ២០១៦ និង​​បំបែកឯកទគ្គកម្ម Olympic នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានផ្ញើសំបុត្រអបអរសាទរ​គណៈ​ប្រតិភូកីឡាករវៀតណាម ជាពិសេសគឺកីឡាករ Hoang Xuan Vinh។ ​ក្នុងសំបុត្រ នាយករដ្ឋមន្ត្រី លោក ​Nguyen
Xuan Phuc ​បាន​វាយតំលៃ​ខ្ពស់ចំពោះស្នាដៃរបស់កីឡាករ Hoang Xuan Vinh ដែលបាននាំមក​នូវ​មោទនភាពសំរាប់មាតុប្រទេស។​នាយករដ្ឋមន្ត្រីមានគោលបំណងថា៖​គណៈប្រតិភូ​វៀតណាមបន្តពង្រីកលទ្ធផលដែលទទួលបាន​ លើក​កំពស់​ស្មារតីសាមគ្គីភាព ប្តេជ្ញាចិត្តដណ្ដើមអោយបានស្នាដៃខ្ពស់ថែមទៀតនៅ Olympic ២០១៦នេះ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ