08/02/2017 09:28 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith មកបំពេញទស្សនកិច្ចនៅវៀតណាម


នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith មកបំពេញទស្សនកិច្ចនៅវៀតណាម

នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នាយករដ្ឋមន្ត្រីឡាវ លោក Thongloun Sisoulith ​បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាល​ឡាវមកបំពេញទស្សនកិច្ចនៅវៀតណាម ​អញ្ជើញចូលរួមនិងអញ្ជើញជាសហអធិបតីសម័យប្រជុំ​លើក​ទី៣៩ គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម - ឡាវ ដែលបានរៀបចំឡើងនៅទីក្រុងហាណូយ ​តាម​​សេចក្ដីអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc។

គោលដៅរបស់កិច្ចប្រជុំលើកនេះគឺបន្តអះអាងនូវអាទិភាពក្នុងគោល​នយោបាយកិច្ចការបរទេស នោះគឺបន្តជំរុញទំនាក់ទំនងមិត្តភាពប្រពៃណី ​សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យវៀតណាមនិង​ឡាវ បង្កើនទំនុកទូកចិត្តខាងនយោបាយ ​ឯកភាពបញ្ជាណែនាំអនុវត្តកិច្ចព្រមព្រៀង​ថ្នាក់ជាន់ខ្ពស់​ ជំរុញ​ទំ​នាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ដោយឥតឈប់ឈរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

 
បណ្តាអត្ថបទបានផ្សាយ