17/08/2016 09:02 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាម៖ខេត្ត Nghe An ត្រូវជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល


នាយករដ្ឋមន្ត្រីវៀតណាម៖ខេត្ត Nghe An ត្រូវជំរុញខ្លាំងកំណែទម្រង់រដ្ឋបាល

នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ​២០១៦ នៅទីក្រុង Vinh នាយករដ្ឋមន្ត្រីវៀតណាម លោក ​Nguyen Xuan Phuc និង​ក្រុមការងារ​រដ្ឋាភិបាលវៀត​ណាម បានជួបធ្វើការជាមួយថ្នាក់​ដឹកនាំខេត្ត Nghe An។ ថ្លែងមតិ​នៅទី​នេះ នាយក​រដ្ឋមន្ត្រី  លោក Nguyen Xuan Phuc បានស្នើអោ​យ​ខេត្ត Nghe An ត្រូវជំរុញ​ខ្លាំង​កំណែ​ទម្រង់​រដ្ឋបាល ដោះ​ស្រាយការ​ជំពាក់​ជំពិននានា ដើម្បីបង្កលក្ខណះងាយស្រួលសំរាប់​សហគ្រាស​និងប្រជាជន។ នាយក​រដ្ឋមន្ត្រី  លោក Nguyen Xuan Phuc បានអះអាងថា៖

“​ខ្ញុំស្នើអោយខេត្តត្រូវផ្លាស់ប្តូរថ្មីយ៉ាងខ្លាំង ដើម្បីពង្រីកសក្ដានុភាព ឧត្តមភាព​ពង្រីករូប​សណ្ឋាន​ផលិត​កម្ម​ពហុបែប​​។ ក្នុង​នោះ ប្រឆាំង​នឹងគំនិតរ​ង់ចាំក្រៅរបបទី​ផ្សារ និង​ត្រូវ​អនុវត្ត​សង្គម​ភាវូបនីយកម្ម​ខ្លាំង​ក្លាគ្រ​ប់​កម្លាំង​។ ប្រមូលផ្តុំគ្រប់​កម្លាំង​ដើម្បីអភិវឌ្ឍន៍ ពិសេសគឺប្រភពទុនឯកជន។”

​ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីក៏បានរំលឹកថា៖អភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុន្តែត្រូវត​ភ្ជាប់​ជាមួយកិច្ច​ការការពារ​បរិស្ថាន ការ​ពារ​ព្រៃឈើ ការពារ​បរិស្ថានរស់​នៅ​របស់ប្រ​ជាជននៅ​ទីក្រុងផង និងជនបទផង។

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ