27/04/2015 11:51 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមអញ្ចើញទៅចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៦


នាយករដ្ឋមន្ត្រីវៀតណាមអញ្ចើញទៅចូលរួមសន្និសីទកំពូលអាស៊ានលើកទី២៦ (VOV)

នាថ្ងៃទី២៦ខែមេសាឆ្នាំ​២០១៥​ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan​ Dung បាន​ដឹក​នាំ​គណៈ​ប្រតិភូ​វៀត​ណាម ចាក​ចេញ​ពី​ទី​ក្រុង​ហាណូ​យ ទៅ​ចូល​រួម​​​សន្និសីទ​កំពូលអាស៊ានលើកទី២៦នៅប្រទេស​ម៉ាឡេ​ស៊ីជា​ផ្លូវ​ការ​ចាប់ពីថ្ងៃ​ទី២៦​ដល់ថ្ងៃទី២៧ខែ​មេសាឆ្នាំ​២០១៥​។ សន្និសីទ​កំពូលអាស៊ាន​លើកទី២៦ជាសន្និ​សីទ​កំពូល​ដំបូង​ ក្នុងឆ្នាំជាប្រធានអាស៊ាន២០១៥ របស់ម៉ាឡេស៊ីដោយប្រធាន​បទ ប្រជាជន​របស់​យើង សហគមន៍​របស់​យើង​ ទស្សនៈ​វិស័យ​របស់​យើង។ តាមគំរោង នៅសម័យ​​ប្រជុំពេញអង្គ បណ្ដាថ្នាក់​ដឹកនាំ​នឹង​ពិភាក្សា​អំពី​ការ​បង្កើត​សហគមន៍​អាស៊ាន២០១៥ ទស្សនៈវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០១៥ ស្ថានភាព​ដំបន់និ​ង​អន្តរជាតិ​។

ពង្រីកតួនាទីម្ចាស់ការសកម្ម និងមានការទទួលខុសត្រូវក្នុងអាស៊ាន វៀតណាម​បានចូ​ល​រួមសន្និសីទ​លើកនេះ​សម​ដៅរួមចំណែកជំរុញអាស៊ាន ចងសម្ព័ន្ធស្អិតរមួត​ជាង ពង្រឹង​និង​ពង្រីក​សាម​គ្គី​ភាព​ឯកភាព និងតួនា​ទីសំ​ខាន់​របស់​អាស៊ាន ពិសេស​គឺ​ក្នុង​ការធា​នារ​សន្តិភាព​សន្តិសុ​ខស​ហប្រតិបត្តិការ​អភិវឌ្ឍន៍​នៅដំបន់៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ