06/06/2017 10:17 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅសន្និសីទ អនាគតអាស៊ីលើកទី២៣

ចូលរួមក្នុងសន្និសីទដ៏មានកិត្យានុភាពនេះ មានវត្តមានថ្នាក់ដឹកនាំច្រើនរូបនិងតំណាងក្រសូង ស្ថាប័ននៃប្រទេស​អាស៊ីមួយចំនួន តំណាងមកពីអង្គការតំបន់និងអន្តរជាតិ។នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ជាភ្ញៀវអញ្ជើញកិត្យយសនៃសន្និសីទនេះ។

ក្នុងបទសន្ទរកថារបស់ខ្លួន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បាន សង្កត់ធ្ងន់ថា តាមស្ថានភាពជាក់ស្តែង​សរឲ្យឃើញថា សកលភាវូបនីយកម្មជានិន្នាការ ហើយតាមរយៈប្រវត្តិសាស្ត្រក៏សរឲ្យឃើញថា សកល​ភាវូបនីយកម្ម​មិនត្រឹមតែជាដំណើរការសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងជាការឆ្លុះបញ្ជាំងនូវបំណងប្រាថ្នាឆ្ពោះ ទៅមុខរបស់មនុស្សលោកទៀតផង។ លោក Nguyen Xuan Phuc ក៏បានចែករំលែកនូវសមិទ្ធិដែលវៀតណាមទទួលបានក្នុងរយៈពេល៣០ឆ្នាំផ្លាស់ប្តូរថ្មីព្រមទាំងសង្កត់ធ្ងន់ទៅលើការប្តេជ្ញាកសាងរដ្ឋាភិបាលសុចរិត ស្ថាបនាអភិវឌ្ឍន៍ និងបម្រើប្រជាជននិង សហគ្រាសដ៏ស្មោះអស់ពីចិត្ដ។


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិបើកសន្និសីទ
អនាគតអាស៊ីលើកទី២៣ (រូបថតៈ TTXVN)

បន្ទាប់ពីបទសន្ទរកថា នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជួបសន្ទនាផ្ទាល់ស្តីពីខ្លឹមសារមួយចំនួនក្នុងនោះមានបញ្ហាស្តីពីតួនាទីរបស់ សហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) ការសាកល្បងបំពុលបរិស្ថានសម្រាប់ វៀតណាម បញ្ហាចំពោះការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់វៀតណាមជាដើម។ បន្តដំណើរទស្សនកិច្ចនៅជប៉ុន នាពេលរសៀលថ្ងៃដដែល លោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទពន្លឿនវិនិយោគវៀតណាមដោយមានការចូលរួមរបស់តំណាងសហគ្រាសនានាជាង ១.៦០០ ក្នុងនោះ តំណាងសហគ្រាសវៀតណាមជាង២០០នាក់។ អញ្ជើញថ្លែងមតិនៅទីនេះ លោក Nguyen Xuan Phuc មាន បំណងថា វិនិយោគិនជប៉ុននឹងបន្តបង្កើនការវិនិយោគនៅវៀតណាម។ នាយករដ្ឋ មន្ត្រី លោក Nguyen Xuan Phuc និងរដ្ឋមន្ត្រីក្រសួងផែនការនិងវិនិយោគ លោក Nguyen Chi Dung រួមជាមួយរដ្ឋមន្ត្រីក្រសួងឧស្សហពាណិជ្ជកម្មលោក Tran Tuan Anh បានមានជំនួបសន្ទនានិងផ្លាស់ប្តូរមតិជាមួយសហគ្រិនជប៉ុនផងដែរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

 

បណ្តាអត្ថបទបានផ្សាយ