13/09/2017 09:54 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម


 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc ជួបសន្ទនាជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម

នារសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​អញ្ជើញជួបសន្ទនាជាមួយឯកអគ្គរាជទូតជប៉ុនប្រចាំនៅវៀតណាម លោក Kuinio Umeda។ នៅក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានសម្ដែងសេចក្ដីសប្បាយរីករាយយ៉ាងក្រៃលែងដោយឃើញថាទំនាក់ទំនងរវាងប្រទេសទាំង ២ កាន់តែអភិវឌ្ឍន៍យ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃនិងស៊ីជម្រៅ ហើយមានវិនិយោគិនជប៉ុនកាន់តែច្រើនបានយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាម។ លោកបានវាយតម្លៃខ្ពស់ចំពោះការរួមសហការរបស់ស្ថានទូត​ជប៉ុន និងលោកឯកអគ្គរដ្ឋទូតក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោក ឯកអគ្គរដ្ឋទូតជប៉ុនបានស្នើឲ្យស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរបន្តបង្កលក្ខណៈងាយស្រួលដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងសហគ្រាសនៃប្រទេសទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ