01/06/2015 09:38 GMT+7 Email Print Like 0

នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយអង្គភាពអាជីវកម្មនៅកាហ្សាក់ស្ថាន


នាយករដ្ឋមន្ត្រីវៀតណាមបានជួបសន្ទនាជាមួយអង្គភាពអាជីវកម្មនៅកាហ្សាក់ស្ថាន (VOV)
នារាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៥ តាមម៉ោងវៀតណាម នាយករដ្ឋមន្ត្រី​វៀត​ណាមលោក Nguyen Tan Dung បានចាកចេញពីទីក្រុង Asta na បញ្ចប់ប្រកប​ដោយជោគជ័យដំណើរទស្សនកិច្ចនៅកាហ្សាក់ស្ថាននិងទៅកាន់ប្រទេសអាល់ហ្សេរីចាប់ផ្ដើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសនេះ។

មុននោះនាយប់ថ្ងៃទី៣០ឧសភា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលលោក Nguyen Tan Dung បានមានជំនួបសន្ទនាជាមួយសហគមន៍អង្គភាពអាជីវកម្មដែល​អាជីវកម្ម​ក្នុងប្រទេសនិងប្រទេសជាសមាជិកសម្ព័ន្ធភាពសេដ្ឋកិច្ច​អា​ស៊ី​-អឺរ៉ុប។ ថ្លែង​មតិនៅទីនេះនាយករដ្ឋមន្ត្រីលោក Nguyen Tan Dung បានលើកច្បាស់ថា ការដែលការចរចារដ៏ជោគជ័យ FTA ត្រឹមតែជាជំហានដំបូង ការលាតត្រដាង​របស់បណ្ដាស្ថាប័នអង្គភាពអាជីវកម្មប្រជាជន​បានទាមទាការខំប្រឹងប្រែង​ព្យាយាមច្នៃប្រឌិតនិងរួមខំប្រឹងប្រែងរបស់រដ្ឋាភិបាលស្ថាប័ន​តំ​ណាង​វៀត​ណាមសហគមន៍អង្គភាពអាជីវកម្មវៀតណាមក្នុងប្រទេសក៏ដូចជានៅឯបរទេស។ នាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖

“ទីផ្សារ EU មានតម្រូវការខ្ពស់បទដ្ឋានអំពីអនាម័យស្បៀងអាហារដូចជា​របង​បច្ចេកទេសដើម្បីធានាអនាម័យ​សុវត្ថិភាពស្បៀងអាហារ។ ហេតុនេះហើយ​បើសិនជាឃើញភាពងាយស្រួលគឺត្រូវឃើញការលំបាកនិង​យើងរួមគ្នាពង្រីកភាពងាយស្រួលជំនះពុះពារលើការលំបាករបស់ខ្លួនដើម្បីជំរុញផលិតកម្មក្នុងប្រទេសជំ​រុញ​ការនាំចេញនាំមកនូវផលប្រយោជន៍សំរាប់ប្រទេសជាតិ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ